km_tn/2ki/22/11.md

4.2 KiB

នៅពេលដែល

ប្រសិនបើភាសារបស់អ្នកមានវិធីដើម្បីសម្គាល់ការចាប់ផ្តើមនៃផ្នែកថ្មីនៃរឿងសូមពិចារណាប្រើវានៅទីនេះបាន។

បានឮព្រះបន្ទូលនៃក្រឹត្យវិន័យ

នៅទីនេះ «បន្ទួល» តំណាងឱ្យសារនៃច្បាប់។ ការបកប្រែផ្សេងទៀត «បានឮច្បាប់ដែលត្រូវបានសរសេរនៅក្នុងសៀវភៅ» ឬ «បានឮច្បាប់ដែលត្រូវបានសរសេរនៅក្នុងក្រាំងរមូរ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្តេចបានហែកព្រះភូសារបស់ទ្រង់

នេះគឺជាសកម្មភាពនិមិត្តរូបដែលបង្ហាញពីភាពសោកសៅឬទុក្ខព្រួយយ៉ាងខ្លាំង។ (សូមមើល rc://*/ta/man/translate/translate-symaction)

លោក​អហ៊ី‌កាម...លោក​សាផាន ...លោក​អ័ក‌បោរ...លោក​មីកា‌យ៉ា...លោក​អសា‌យ៉ា

ទាំងអស់នេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើល rc://*/ta/man/translate/translate-names)

ទូលសួរព្រះអម្ចាស់

វាត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងជំពូក ២២:១៤ ថាបុរសទាំងនោះនឹងពិគ្រោះជាមួយព្រះអម្ចាស់ដោយទៅរកព្យាការីរបស់ព្រះអម្ចាស់​ ដើម្បីសម្រេចតាមព្រះហឫទ័យរបស់ទ្រង់។

ទូលសួរ

ទៅរកនរណាម្នាក់ដើម្បីសុំយោបល់

បានរកឃើញព្រះបន្ទូលនៅក្នុងសៀវភៅនេះ

នៅទីនេះ «ព្រះបន្ទូល» តំណាងឱ្យច្បាប់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ច្បាប់នៅក្នុងសៀវភៅនេះដែលហ៊ីលគីយ៉ាបានរកឃើញ» (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])

ព្រោះកំហឹងដ៏ខ្លាំងរបស់ព្រះអម្ចាស់បានប្រឆាំងនឹងយើង

កំហឹងរបស់ព្រះអម្ចាស់ត្រូវបានចែងដូចជាភ្លើងដែលកំពុងឆេះ។ ការបកប្រែផ្សេងទៀត «ត្បិតព្រះអម្ចាស់ទ្រង់ខ្ញាល់​ នឹងយើងយ៉ាងខ្លាំង» (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្វីដែលត្រូវតែធ្វើដែលបានសរសេរទាក់ទងនឹងយើងរាល់គ្នា

នេះសំដៅទៅលើច្បាប់ដែលត្រូវបានឱ្យទៅអ៊ីស្រាអែល។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «អ្វីទាំងអស់ដែលលោកម៉ូសេបានសរសេរ​ នៅក្នុងក្រឹត្យវិន័យដែលយើងគួរធ្វើ» ឬ «ច្បាប់ទាំងអស់ដែលព្រះបានប្រទានតាមរយៈម៉ូសេ ដល់ប្រជាជនអ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-activepassive)