km_tn/2ki/19/16.md

2.6 KiB

ព័ត៌មាន​ទូទៅ

ស្តេចហេសេគាបន្តអធិស្ឋានដល់ព្រះជាម្ចាស់បន្ទាប់ពីទទួលបានលិខិត​​ ពីស្តេចសេនហារីបនៃស្រុកអាសស៊ើរ។

សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ព្រះអម្ចាស់អើយ។ សូមបើកព្រះនេត្ររបស់ព្រះអង្គមើលព្រះអម្ចាស់អើយ

ប្រយោគទាំងពីរនេះជម្រុញឱ្យព្រះអម្ចាស់ យកព្រះទ័យទុកដាក់ចំពោះអ្វីដែលសេនហារីបកំពុងនិយាយ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់

ពាក្យ «ផ្ទៀងព្រះកាណ៌» និង «ស្តាប់» មានន័យថាជារឿងដដែល​ ហើយបន្ថែមការសង្កត់ធ្ងន់លើការអង្វរ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់អើយសូមស្តាប់អ្វីដែលគាត់កំពុងនិយាយ» ។ (សូមមើល rc://*/ta/man/translate/figs-doublet)

សូមបើកព្រះនេត្ររបស់ព្រះអង្គមើលព្រះអម្ចាស់អើយ

ពាក្យថា «សូមបើកព្រះនេត្ររបស់ព្រះអង្គ» និង «មើលឃើញ» គឺមានន័យដូចគ្នាហើយបន្ថែមការសង្កត់ធ្ងន់ទៅលើការអង្វរ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់អើយ សូមយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើង» ។ (សូមមើល rc://*/ta/man/translate/figs-doublet)

ពួកគេបានដុតព្រះរបស់អ្នកទាំងនោះ

ស្តេចស្រុកអាសស៊ើរ បានដុតព្រះរបស់ប្រជាជាតិនានា។

ពួកអាសសេុីរបានបំផ្លាញ

ជនជាតិអាសស៊ើរបានបំផ្លាញទាំងប្រជាជាតិ និងព្រះរបស់ប្រជាជាតិ។