km_tn/2ki/18/24.md

2.1 KiB

ព័ត៌មាន​ទូទៅ

រ៉ាបសាកេបន្តប្រាប់សារពីស្តេចស្រុកអាសស៊ើរទៅកាន់មនុស្សរបស់ស្តេចហេសេគា។

តើអ្នកអាចយកឈ្នះមេបញ្ជាការដ៏ខ្សោយបំផុតរបស់ចៅហ្វាយយើងបានទេ?

គាត់សួរសំណួរនេះដើម្បីបញ្ជាក់ថាកងទ័ពស្តេចហេសេគាគ្មានធនធានសម្រាប់ប្រយុទ្ធទេ។ អត្ថន័យគឺ ១) «អ្នកមិនអាចយកឈ្នះសូម្បីតែទាហានម្នាក់​ ក្នុងចំណោមទាហានតូចបំផុតរបស់ស្តេចបានឡើយ» ។ ឬ ២) «អ្នកមិនអាចយកឈ្នះក្រុមទាហានរបស់ស្តេច ដែលបញ្ជាដោយមន្រ្តីតូចបំផុតរបស់ទ្រង់ឡើយ» ។ (សូមមើល [[rc:///ta/man/translate/figs-hyperbole]] and [[rc:///ta/man/translate/figs-rquestion]])

តើយើងមិនបានធ្វើដំណើរឡើងមកទីនេះដោយគ្មានព្រះអម្ចាស់ ដើម្បីវាយប្រឆាំងនឹងកន្លែងនេះ ហើយបំផ្លាញចោលទេឬ?

គាត់សួរសំណួរនេះដើម្បីបញ្ជាក់ថាព្រះអម្ចាស់ នៅពីក្រោយជោគជ័យរបស់គាត់ ដើម្បីគោរពតាមបញ្ជាបំផ្លាញអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ផ្ទាល់បានប្រាប់យើង ឱ្យមកទីនេះហើយបំផ្លាញទឹកដីនេះ!» (សូមមើល rc://*/ta/man/translate/figs-rquestion))