km_tn/2ki/16/13.md

2.2 KiB

ព័ត៌មាន​ទូទៅ

នេះហើយជាអ្វីដែលព្រះបាទអហាសបានធ្វើបន្ទាប់ពីព្រះអង្គវិលត្រឡប់មកពីក្រុងដាម៉ាសវិញ ហើយបានទៅមើលអាសនៈថ្មីដែលព្រះអង្គបានបញ្ជាអោយគេសង់។

ស្តេចបានថ្វាយតង្វាយដុត

«ស្តេចអហាសបានថ្វាយតង្វាយដុតទាំងមូល»

នៅលើអាសនា

នេះសំដៅទៅលើអាសនៈដែលស្ដេចអហាសបានប្រាប់អ៊ូរី ឲ្យ សង់។

អាសនាលង្ហិនដែលនៅចំពោះព្រះអម្ចាស់

នេះជាអាសនៈដែលជនជាតិអ៊ីស្រាអែលបានធ្វើតាំងពីយូរយារមកហើយស្របតាមការណែនាំរបស់ព្រះជាម្ចាស់។

អាសនាលង្ហិនដែលនៅចំពោះព្រះអម្ចាស់

ឃ្លាដែលថា «នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់» គឺជាពាក្យដែលសំដៅទៅលើកន្លែង ដែលព្រះអម្ចាស់បានបង្ហាញសិរីរុងរឿងរបស់ព្រះអង្គកាលពីមុន។ ការបកប្រែផ្សេងទៀត « អាសនៈលង្ហិនដែលស្ថិតនៅខាងមុខព្រះវិហារ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពីមុខព្រះវិហារ ពីចន្លោះអាសនារបស់ស្តេច និងព្រះវិហាររបស់ព្រះអម្ចាស់

ឃ្លាទាំងពីរនេះប្រាប់ពីកន្លែងដែលអាសនៈលង្ហិនស្ថិតនៅ។ ពួកគេសំដៅទៅលើកន្លែងតែមួយ។