km_tn/2ki/16/03.md

4.2 KiB

ស្តេចបានដើរតាមមាគា៌របស់ស្តេចអ៊ីស្រាអែល

ការដើរតំណាងឱ្យឥរិយាបថនិងសកម្មភាព។ ការបកប្រែផ្សេងទៀត «ស្តេចអេហាសបានប្រព្រឹត្តដូចគ្នានឹងស្តេចនៃអ៊ីស្រាអែលដែរ» ឬ «ទ្រង់បានធ្វើនូវអ្វីដែលស្តេចនៃអ៊ីស្រាអែលបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ

នៅទីនេះ «តាម» តំណាងឱ្យធ្វើអ្វីដែលអ្នកដទៃធ្វើ។ ការបកប្រែផ្សេងទៀត «ចម្លងនូវអ្វីដែលគួរស្អប់ខ្ពើមដែលប្រជាជាតិដទៃទៀតបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ប្រជា‌ជាតិ​ទាំង‌ឡាយ

ពាក្យថា«ប្រជាជាតិនានា»​ តំណាងឱ្យប្រជាជននៃប្រជាជាតិដទៃទៀត។ ត្រង់នេះវាសំដៅទៅលើប្រជាជននៃប្រជាជាតិនានាដែលបានរស់នៅលើទឹកដីនោះ។ ការបកប្រែផ្សេងទៀត «ប្រជាជននៃប្រជាជាតិដទៃទៀត» (សូមមើល rc://*/ta/man/translate/figs-metonymy)

ដែលព្រះអម្ចាស់បានបណ្តេញចេញ

«បណ្តេញចេញ» មានន័យថា «បង្ខំឱ្យចេញ» ។ ការបកប្រែផ្សេងទៀត «ដែលព្រះអម្ចាស់បានបង្ខំឱ្យចាកចេញ»

ពីមុខជនជាតិអ៊ីស្រាអែល

ប្រជាជនរបស់ប្រជាជាតិទាំងនោះបានរត់ភៀសខ្លួននៅពេលដែលជនជាតិអ៊ីស្រាអែលបានផ្លាស់ទៅនៅក្នុងស្រុក។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត «មុនប្រជាជនអ៊ីស្រាអែល ដែលបានផ្លាស់ទៅទឹកដី» ឬ «នៅពេលដែលប្រជាជនអ៊ីស្រាអែលបានមក ចូលទៅក្នុងដី» (សូមមើល rc://*/ta/man/translate/figs-explicit)

ទីខ្ពស់ៗ នៅលើកំពូលភ្នំ និងនៅក្រោមដើមឈើពណ៌បៃតង

ទាំងនេះគឺជាកន្លែងដែលប្រជាជននៃប្រជាជាតិដទៃទៀត គោរពបូជាព្រះមិនពិតរបស់ពួកគេ។

នៅក្រោមដើមឈើពណ៌បៃតង

ព្រះសព្វព្រះហឫទ័យអោយប្រជាជនរបស់ព្រះអង្គថ្វាយយញ្ញបូជាដល់ព្រះអង្គនៅក្រុងយេរូសាឡិម។ ពាក្យថា «គ្រប់» នេះគឺបង្ហាញពីរបៀបដែលស្តេចអេហាសបានប្តេជ្ញាចិត្ត​ មិនគោរពព្រះដោយថ្វាយយញ្ញបូជានៅកន្លែងជាច្រើនជំនួសវិញ។ ការបកប្រែផ្សេងទៀត «ក្រោមដើមឈើបៃតងជាច្រើន» ឬ «ក្រោមដើមឈើបៃតងជាច្រើននៅទូទាំងប្រទេស» (សូមមើល rc://*/ta/man/translate/figs-hyperbole)