km_tn/2ki/15/08.md

4.5 KiB

នៅក្នុងឆ្នាំទីសាបសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា

ឆ្នាំទីប្រាំបីនៃរជ្ជកាលព្រះបាទអសារាជាស្តេចស្រុកយូដា - គេអាចបញ្ជាក់យ៉ាងច្បាស់ថានេះជាឆ្នាំសាមសិបប្រាំបីនៃរជ្ជកាលរបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «ក្នុងឆ្នាំ ៣៨ នៃរជ្ជកាលព្រះបាទអសារាជាស្តេចស្រុកយូដា» (សូមមើល [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/translate-numbers]])

ព្រះបាទសាការីជាបុត្ររបស់ព្រះបាទយេរ៉ូបោម

យេរ៉ូបោមនេះគឺជាស្តេចទី ២ នៃអ៊ីស្រាអែលដែលមានឈ្មោះនោះ។ គាត់ជាកូនប្រុសរបស់ស្តេចយ៉ូអាស។

ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារីអស់ប្រាំមួយខែ

ក្រុងសាម៉ារីគឺជាទីក្រុងដែលសាការីបានរស់នៅក្នុងពេលដែលគាត់នៅជាស្តេចអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «រស់នៅក្នុងក្រុងសាម៉ារី ហើយសោយរាជ្យលើអ៊ីស្រាអែលអស់រយៈពេលប្រាំមួយខែ»

ស្តេចបានប្រព្រឹត្តអាក្រក់

«សាការីបានធ្វើអំពើអាក្រក់»

ប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់

ព្រះនេត្ររបស់ព្រះអម្ចាស់តំណាងអោយការថ្កោលទោសរបស់ព្រះអម្ចាស់។ សូមមើលនៅក្នុង ជំពូក ៣: ១ ។ ការបកប្រែផ្សេងទៀត « អ្វីដែលអាក្រក់ក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់» ឬ « អ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metaphor)

ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ

ការចាកចេញពីអំពើបាបតំណាងឱ្យការបដិសេធមិនធ្វើអំពើបាបទាំងនោះ។ ការបកប្រែផ្សេងទៀត «សាការីមិនបានបដិសេធ ធ្វើបាបអំពើបាបរបស់ស្តេចយេរ៉ូបោមជាកូនរបស់នេបាតឡើយ» ឬ «ទ្រង់បានប្រព្រឹត្ដអំពើបាបដូចស្តេចយេរ៉ូបោមជាកូនរបស់នេបាតបានធ្វើបាបដែរ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត

ស្តេចយេរ៉ូបោមនេះគឺជាស្តេចទីមួយនៃកុលសម្ព័ន្ធភាគខាងជើងទាំងដប់ដែលបានបង្កើតនគរអ៊ីស្រាអែល។

ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប

ត្រង់នេះពាក្យ «អ៊ីស្រាអែល» តំណាងអោយប្រជាជននៃណាចក្រអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត « អ្នកណាបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលធ្វើបាប» (សូមមើល rc://*/ta/man/translate/figs-metonymy)