km_tn/2ki/14/11.md

2.2 KiB

ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាមិនព្រមស្តាប់ឡើយ

នៅទីនេះ «ស្តាប់» សំដៅទៅលើការគោរពតាមការព្រមាន។ ការបកប្រែផ្សេងទៀត « ទោះយ៉ាងណាស្តេចអម៉ាស៊ីយ៉ា មិនគោរពតាមការព្រមានរបស់ស្តេចយ៉ូអាសទេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែលបានមកវាយប្រហារ...ព្រះបាទអម៉ាស៊ីយ៉ាស្តេចស្រុកយូដាតទល់គ្នា

កងទ័ពរបស់ស្តេចទាំងនេះបានចេញទៅច្បាំងនឹងពួកគេ។ ការបកប្រែផ្សេងទៀត « ដូច្នេះស្តេចយ៉ូអាសនិងកងទ័ពរបស់ទ្រង់បានចេញទៅច្បាំងនឹងអម៉ាស៊ីយ៉ា និងកងទ័ពរបស់គាត់ហើយពួកគេបានជួបគ្នា» (សូមមើល rc://*/ta/man/translate/figs-synecdoche)

បេត‌សេ‌មែស

នេះជាក្រុងមួយនៅស្រុកយូដាក្បែរព្រំប្រទល់អ៊ីស្រាអែល។ (សូមមើល rc://*/ta/man/translate/translate-names)

អ៊ីស្រាអែលបានវាយយូដា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត « អ៊ីស្រាអែលបានវាយយកទឹកដីយូដា» rc://*/ta/man/translate/figs-activepassive)

គ្រប់គ្នារត់គេចទៅផ្ទះរាងខ្លួន

«គ្រប់គ្នាប៉ុន្មានដែលនៅក្នុងកងទ័ពយូដាបានរត់ទៅផ្ទះរៀងៗខ្លួន»។