km_tn/2ki/13/03.md

3.5 KiB

កំហឹងរបស់ព្រះអម្ចាស់បានបញ្ឆេះប្រឆាំងនឹងអ៊ីស្រាអែល

ព្រះអម្ចាស់មានព្រះហប្ញទ័យខ្ញាល់​ នឹងជនជាតិអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត «ពេលនោះព្រះអម្ចាស់ទ្រង់ព្រះពិរោធ​ នឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង» (សូមមើល rc://*/ta/man/translate/figs-metaphor)

ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទហាសែលស្តេចស្រុកស៊ីរី និងទីក្នុងកណ្តាប់ដៃរបស់ព្រះបាទបេនហាដាដជាបុត្ររបស់ព្រះបាទហាសែលជាបន្តបន្ទាប់

ត្រង់នេះ « ពួកគេ» សំដៅទៅលើអ៊ីស្រាអែលហើយ « ដៃ» សំដៅទៅលើអំណាចគ្រប់គ្រងពួកគេ។ ការបកប្រែផ្សេងទៀត «បានអនុញ្ញាតឱ្យហាសែលជាស្តេច នៃស្រុកស៊ីរីនិងបេនហាដាដ ជាកូនប្រុសរបស់គាត់បានយកឈ្នះ លើជនជាតិអ៊ីស្រាអែលម្តងហើយម្តងទៀត នៅក្នុងសមរភូមិ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ទូលអង្វរទៅព្រះអម្ចាស់

«បានអធិស្ឋានដល់ព្រះអម្ចាស់»

ព្រះអម្ចាស់បានស្តាប់ការទូលអង្្វររបស់ស្តេច ដោយសារព្រះអង្គឃើញស្តេចស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួកគេ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា ហើយត្រូវបានប្រើម្តងទៀត សម្រាប់ការសង្កត់ធ្ងន់។ នាមអរូបី « ការជិះជាន់» មានន័យថាដូចគ្នានឹង « ស្តេចអារ៉ាមកំពុងតែគាបសង្កត់ពួកគេ» ។ ការបកប្រែផ្សេងទៀត « ទ្រង់បានឃើញថាស្តេចនៃស្រុកស៊ីរីកំពុងគាបសង្កត់លើអ៊ីស្រាអែលយ៉ាងខ្លាំង» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

អ្នកសង្គ្រោះ

«នរណាម្នាក់ជួយសង្គ្រោះពួកគេ»

ពួកគេក៏បានរួចខ្លួនពីពួកអារ៉ាម

ត្រង់នេះ « ដៃ» សំដៅទៅលើអំណាចគ្រប់គ្រងពួកគេ។ ការបកប្រែផ្សេងទៀត «ទ្រង់បានអនុញ្ញាតឱ្យ ពួកគេរួចផុតពីអំណាចរបស់អារ៉ាម»(សូមមើល rc://*/ta/man/translate/figs-metonymy)