km_tn/2ki/10/10.md

3.0 KiB

ដឹងឲ្យបានច្បាស់ថា

«យល់» ឬ «ត្រូវដឹងអំពីការពិតដែលថា»

គ្មានផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់...សម្រេចជារូបរាង

នេះនិយាយអំពីអ្វីៗដែលកើតឡើង ដែលព្រះអម្ចាស់មានព្រះបន្ទូលថា នឹងកើតមានដូចជាអ្វីៗដែលមិនស្លាប់និងដួលដល់ដី។ ការបកប្រែផ្សេងទៀត «គ្មានផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ... នឹងបរាជ័យឡើយ» ឬ «ផ្នែកទាំងអស់នៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ... នឹងកើតឡើង» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះអម្ចាស់បានសម្រេច

នេះនិយាយអំពីព្រះអម្ចាស់ដែលធ្វើអោយកូនចៅរបស់អហាប់ត្រូវបានគេសម្លាប់ដូចជាគាត់បានសម្លាប់ពួកគេដែរ។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានធ្វើអោយកើតមាន» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដូច្នេះ លោកយេហ៊ូវបានសម្លាប់...ព្យាការីរបស់ស្តេច

លោកយេហ៊ូវមិនបានសម្លាប់មនុស្សទាំងអស់នេះដោយផ្ទាល់ទេ​ តែគាត់បានបញ្ជាឱ្យគេសម្លាប់ពួកគេ។ ការបកប្រែផ្សេងទៀត «ដូច្នេះយេហ៊ូវបានបញ្ជាឱ្យមនុស្សទាំងអស់ ... ត្រូវគេសម្លាប់» ឬ «ដូច្នេះយេហ៊ូវបញ្ជាឱ្យមនុស្សទាំងអស់ ... ត្រូវស្លាប់» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ដែលនៅសេសសល់

«អស់អ្នកដែលនៅរស់» ឬ «អ្នកដែលនៅសល់»

រហូតដល់គ្មាននរណាម្នាក់នៅសល់ឡើយ

នេះមានន័យថាពួកគេទាំងអស់ត្រូវបានសម្លាប់។ ការបកប្រែផ្សេងទៀត «ទាល់តែពួកគេទាំងអស់ត្រូវបានសម្លាប់» ឬ «រហូតដល់ពួកគេទាំងអស់បានស្លាប់» (សូមមើល rc://*/ta/man/translate/figs-euphemism)