km_tn/2ki/09/14.md

5.2 KiB

លោក​នឹម​ស៊ី

បកប្រែឈ្មោះបុរសម្នាក់នេះដូចក្នុងជំពូក ៩: ១ ។ (សូមមើល rc://*/ta/man/translate/translate-names)

ឥឡូវនេះ ព្រះ‌បាទ​យ៉ូរ៉ាម

ពាក្យនេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការឈប់សម្រាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះអ្នកនិពន្ធបានប្រាប់ព័ត៌មាន អំពីសាវតាដែលយ៉ូរ៉ាមបានរងរបួស ហើយបានទៅនៅយេសរាល។ (សូមមើល rc://*/ta/man/translate/writing-background)

ជនជាតិអ៊ីស្រា‌អែលទាំងអស់

ទាំងនេះសំដៅទៅលើកងទ័ពអ៊ីស្រាអែលប៉ុណ្ណោះមិនមែនសំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅអ៊ីស្រាអែលទេ។ ការបកប្រែផ្សេងទៀត « គាត់និងកងទ័ពរបស់គាត់» ឬ « គាត់និងកងទ័ពអ៊ីស្រាអែល» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ដើម្បីព្យាបាលរបួស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ដើម្បីជាសះស្បើយពី» (សូមមើល rc://*/ta/man/translate/figs-activepassive)

ដែលជនជាតិអារ៉ាមធ្វើឲ្យទ្រង់មានរបួស

នេះមានន័យថាគាត់បានរងរបួសនៅក្នុងសមរភូមិជាមួយពួកអារ៉ាម។ ការបកប្រែផ្សេងទៀត « ស្នាមរបួសដែលយ៉ូរ៉ាមទទួលបានកំឡុងពេលប្រយុទ្ធ​​ ជាមួយកងទ័ពអារ៉ាម» (សូមមើល rc://*/ta/man/translate/figs-explicit)

ប្រឆាំងនឹងស្តេចហាសែលជាស្តេចស្រុកអារ៉ាម

នេះសំដៅទៅលើហាសែលនិងកងទ័ពរបស់គាត់។ ការបកប្រែផ្សេងទៀត «ប្រឆាំងនឹងស្តេចហាសាលជាស្តេច​ នៃកងទ័ពអារ៉ាមនិងកងទ័ពរបស់គាត់» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ស្តេចហាសែល

បកប្រែឈ្មោះបុរសម្នាក់នេះដូចគ្នានឹងអ្នកបានធ្វើនៅជំពូក ៨: ៧ ។ (សូមមើល rc://*/ta/man/translate/translate-names)

លោកយេហ៊ូវបានមានប្រសាសន៍ទៅអ្នកបម្រើរបស់ព្រះបាទយ៉ូរ៉ាមថា

នេះសំដៅទៅលើនាយទាហានដែលនៅជាមួយយ៉ូរ៉ាម​​ នៅរ៉ាម៉ូតកាឡាដ។

បើនេះជាគំនិតរបស់អ្នកមែន

«ប្រសិនបើអ្នកព្រមព្រៀងជាមួយខ្ញុំ» យេហ៊ូវប្រើឃ្លានេះដើម្បីយោងប្រសិនបើមនុស្សគាំទ្រគាត់​ ជាស្តេចនិងការសម្រេចចិត្តរបស់គាត់។ ការបកប្រែផ្សេងទៀត: «ប្រសិនបើអ្នកពិតជាចង់អោយខ្ញុំ ធ្វើជាស្តេចរបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-explicit)

ចូរចេញក្រៅក្រុង ដើម្បីទៅប្រាប់ដំណឹងនេះនៅក្រុងយេសរាល

នេះសំដៅទៅលើការប្រាប់យ៉ូរ៉ាមនិងកងទ័ពរបស់គាត់អំពីផែនការរបស់យេហ៊ូវ។ ការបកប្រែផ្សេងទៀត « ដើម្បីព្រមានស្តេចយ៉ូរ៉ាម និងកងទ័ពរបស់គាត់នៅយេសរាល» (សូមមើល rc://*/ta/man/translate/figs-explicit)

ឥឡូវនេះ​ ព្រះ‌បាទ​អហា‌ស៊ីយ៉ា

ពាក្យ «ឥឡូវនេះ» ត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការឈប់សម្រាកនៅក្នុងដំណើររឿងសំខាន់។ នៅទីនេះអ្នកនិពន្ធប្រាប់ព័ត៌មានសំខាន់អំពីអហាស៊ីយ៉ាទៅជួបយ៉ូរ៉ាម។ (សូមមើល rc://*/ta/man/translate/writing-background)