km_tn/2ki/08/18.md

4.2 KiB

ព្រះបាទយេហូរ៉ាមបានដើរតាមមាគា៌របស់ស្តេចស្រុកអ៊ីស្រាអែល

នៅទីនេះ « ដើរ» គឺសំដៅទៅលើរបៀបដែលគាត់រស់នៅនិងសោយរាជ្យជាស្តេច។ នៅពេលនេះក្នុងប្រវត្ដិសាស្ដ្រស្ដេចអ៊ីស្រាអែលនាពេលថ្មីៗ នេះគឺជាស្ដេចអាក្រក់។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «យេហូរ៉ាមគឺជាស្តេចអាក្រក់មួយអង្គ ដូចស្តេចដទៃទៀតនៃអ៊ីស្រាអែល ដែលសោយរាជ្យពីមុនគាត់ដែរ» (សូមមើល [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-explicit]])

ដូចជាគ្រួសាររបស់អហាប់បានធ្វើដែរ

នៅទីនេះ «ផ្ទះ» របស់អហាប់សំដៅទៅលើសមាជិកនៃគ្រួសារអហាប់ និងកូនចៅរបស់គាត់។ អហាប់ជាឪពុកក្មេករបស់យេហូរ៉ាម។ ការបកប្រែផ្សេងទៀត «ដូចគ្នានឹងក្រុមគ្រួសារអហាប់ ដែលកំពុងធ្វើដែរ" (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្តេចយកកូនស្រីរបស់អហាប់ធ្វើជាមហេសី

ស្តេចយេហូរ៉ាមរៀបអភិសេក នឹងបុត្រីរបស់ស្តេចអហាប់។

ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់

នេះជាការ «មើលឃើញ» របស់ព្រះជាម្ចាស់សំដៅទៅលើអ្វីដែលទ្រង់គិត។ ការបកប្រែផ្សេងទៀត « គាត់បានធ្វើអ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» ឬ «គាត់បានធ្វើអ្វីដែលព្រះអម្ចាស់មានបន្ទុលថាអាក្រក់» (សូមមើល rc://*/ta/man/translate/figs-metonymy)

បំផ្លាញស្រុកយូដា

នៅទីនេះ «យូដា» គឺជាពាក្យទាក់ទងនឹងប្រជាជនដែលរស់នៅទីនោះ។ ការបកប្រែផ្សេងទៀត «បំផ្លាញប្រជាជនយូដា» (សូមមើល rc://*/ta/man/translate/figs-metonymy)

តាំងពីពេលដែលព្រះអង្គមានបន្ទូលថាព្រះអង្គតែងតែឲ្យមានម្នាក់ស្នងរាជ្យបន្ត

«ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកដាវីឌថា ទ្រង់នឹងអោយពូជពង្សរបស់ដាវីឌជានិច្ច» ។ នេះសំដៅទៅលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះដាវីឌដែលថាកូនចៅរបស់គាត់នឹងគ្រប់គ្រងស្រុកយូដាជានិច្ច។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត « ដោយសារទ្រង់បានប្រាប់ដាវីឌថា កូនចៅរបស់គាត់នឹងគ្រប់គ្រងស្រុកយូដាជានិច្ច» (សូមមើល rc://*/ta/man/translate/figs-explicit)