km_tn/2ki/08/13.md

3.1 KiB

តើអ្នកបម្រើរបស់លោកជាអ្នកណា ដែលអាចធ្វើរឿងដ៏ធំនេះបាន?

ហាសែលចាត់ទុកខ្លួនគាត់ជាអ្នកបម្រើរបស់លោកអេលីសេ។ ហាសែល ប្រើសំណួរវោហារស័ព្ទនេះដើម្បីបញ្ជាក់ថា​​ គាត់មិនគិតថាគាត់អាចធ្វើរឿងដ៏អាក្រក់ដែលលោកអេលីសេបាននិយាយនោះទេ។ នេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងទៀត «ខ្ញុំមិនអាចធ្វើរឿងអស្ចារ្យបែបនេះទេ!» ឬ «តើខ្ញុំជានរណាដែលខ្ញុំអាចមានអំណាចធ្វើរឿងបែបនេះ?» (សូមមើល rc://*/ta/man/translate/figs-rquestion)

រឿងដ៏ធំនេះ

«រឿងដ៏គួរឱ្យភ័យខ្លាចនេះ» ។ នៅទីនេះពាក្យថា «អស្ចារ្យ» សំដៅទៅលើអ្វីមួយដែលមានឥទ្ធិពលធំហើយគួរឱ្យភ័យខ្លាច។

ខ្ញុំគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះ

ហាសែលកំពុងនិយាយអំពីខ្លួនគាត់។ គាត់និយាយពីឋានៈទាបនិងកង្វះឥទ្ធិពលរបស់គាត់ដោយប្រៀបធៀបខ្លួនគាត់ទៅនឹងឆ្កែ។ នៅទីនេះសត្វឆ្កែតំណាងឱ្យសត្វតូចទាប។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំគ្មានអំណាចដូចសត្វឆ្កែអញ្ចឹង» ឬ «ខ្ញុំដូចជាគ្មានអំណាចដូចសត្វតូចទាប» (សូមមើល rc://*/ta/man/translate/figs-metaphor)

បានទៅជួបចៅហ្វាយរបស់លោក

ឃ្លា «ចៅហ្វាយរបស់គាត់» សំដៅទៅលើស្តេចបេនហាដាដ។

មុខរបស់ព្រះបាទបេនហាដាដ ដូច្នេះស្តេចក៏សុគតទៅ

នេះមានន័យថាស្តេចបេនហាដាដថប់ដង្ហើមនៅក្រោមភួយសើម។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «មុខ។ ស្តេចបេនហាដាដ មិនអាចដកដង្ហើមបានទេដូច្នេះគាត់ក៏ស្លាប់ទៅ» (សូមមើល rc://*/ta/man/translate/figs-explicit)