km_tn/2ki/06/32.md

7.2 KiB
Raw Permalink Blame History

ស្តេចបានបញ្ជូនមនុស្សទៅជួបគាត់

« ដើម្បីនៅចំពោះមុខស្តេច» មានន័យថាធ្វើជាអ្នកបម្រើម្នាក់របស់គាត់។ ការបកប្រែផ្សេងទៀត « ស្តេចអ៊ីស្រាអែលបានបញ្ជូនអ្នកបម្រើម្នាក់របស់គាត់អោយធ្វើជាអ្នកនាំសារ» (សូមមើល rc://*/ta/man/translate/figs-idiom)

នៅពេលដែលអ្នកនាំសារបានមកជួបលោកអេលីសេ លោកបាននិយាយជាមួយពួកចាស់ទុំថា

នៅទីនេះលោកអេលីសេកំពុងនិយាយទៅកាន់ ពួកអ្នកចាស់ទុំមុនពេលដែលអ្នកនាំសាររបស់ស្ដេចមកដល់។ ការបកប្រែផ្សេងទៀត «នៅពេលដែលអ្នកនាំសារបានមកដល់ជិតហើយ លោកអេលីសេបាននិយាយទៅកាន់ពួកចាស់ទុំ» (សូមមើល rc://*/ta/man/translate/figs-explicit)

ឃើញទេ កូនប្រុសរបស់អូផាជាឃាតករបានឲ្យគេមកយកក្បាលខ្ញុំទៅហើយ?

លោកអេលីសេប្រើសំណួរវោហារស័ព្ទនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកនាំសាររបស់ស្តេចនិងប្រមាថស្តេច។ នេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងៀត «មើល! កូនប្រុសឃាតករនេះបានបញ្ជូនអ្នកណាម្នាក់អោយយកក្បាលខ្ញុំទៅ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

អូផាជាឃាតករ

នេះមានន័យថាស្តេចអ៊ីស្រាអែលមានចរិតលក្ខណៈជាឃាតករ។ ការបកប្រែផ្សេងទៀត « បុរសម្នាក់នេះដែលដូចជាឃាតករ» ឬ « ឃាតករនោះ» (សូមមើល rc://*/ta/man/translate/figs-idiom)

បានឲ្យគេមក

ពាក្យដែលបាត់អាចត្រូវបានបន្ថែម។ ការបកប្រែផ្សេងទៀត «បានបញ្ជូននរណាម្នាក់ឲ្យទៅ» (សូមមើល rc://*/ta/man/translate/figs-ellipsis)

យកក្បាលខ្ញុំទៅ

នេះមានន័យថាកាត់ក្បាលគាត់។ ការបកប្រែផ្សេងទៀត « កាត់ក្បាលខ្ញុំ» ឬ « កាត់ក្បាលខ្ញុំ» (សូមមើល rc://*/ta/man/translate/figs-euphemism)

មើល

លោកអេលីសេប្រើពាក្យនេះនៅទីនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ចាស់ទុំទៅ នឹងអ្វីដែលគាត់និយាយបន្ទាប់។ ការបកប្រែផ្សេងទៀត «ស្តាប់» (សូមមើល rc://*/ta/man/translate/figs-idiom)

សូមបិទទ្វារ ហើយទប់ទ្វារកុំឲ្យគេចូលបាន

ប្រសិនបើទ្វារត្រូវបានបិទប្រឆាំងនឹងនរណាម្នាក់វាមានន័យថា វាត្រូវបានគេបិទហើយពួកគេមិនអាចចូលបានទេ។ ការបកប្រែផ្សេងទៀត «បិទទ្វារដូច្នេះគាត់មិនអាចចូលបានទេ» (សូមមើល rc://*/ta/man/translate/figs-idiom)

បើសិន ជាគ្មានសម្លេងជើងរបស់ចៅហ្វាយរបស់គេនៅពីក្រោយគេទេនោះ»?

លោកអេលីសេប្រើសំណួរនេះដើម្បីធានាដល់ពួកចាស់ទុំថា ស្តេចមិននៅឆ្ងាយពីគាត់ទេ។ សំណួរវោហាស័ព្ទនេះអាចត្រូវបានសរសេរជាឃ្លាថា។ ការបកប្រែផ្សេងទៀត «សម្លេងជើងរបស់ម្ចាស់គាត់គឺនៅពីក្រោយគាត់» ។ ឬ «ស្តេចនឹងយាងមកក្នុងពេលឆាប់ៗបន្ទាប់ពីគាត់បានមកដល់» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

មើលអ្នកនាំសារ

ពាក្យថា« មើល» រម្លឹកយើងអំពីការមកដល់របស់អ្នកនាំសារ។

អ្នកនាំសារបានមកជួបលោក

អ្នកនាំសារបានមកដល់ហើយស្តេចក៏មកដល់ដែរ ដូចលោកអេលីសេបានប្រាប់។ ឃ្លាថា «ចុះមករកគាត់» មានន័យថាពួកគេបានមកដល់កន្លែងដែលគាត់នៅ។ ការបកប្រែផ្សេងទៀត « អ្នកនាំសារនិងស្តេចបានមកដល់» (សូមមើល [[rc:///ta/man/translate/figs-explicit]] aនិង [[rc:///ta/man/translate/figs-idiom]])

បញ្ហានេះ

«ពិតណាស់បញ្ហានេះ» ។ ពាក្យថា « មើល» នៅទីនេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលនៅខាងក្រោម។ ឃ្លាថា « បញ្ហានេះ» សំដៅទៅលើទុរ្ភិក្សនៅស្រុកសាម៉ារីនិងទុក្ខវេទនាដែលវាបានបង្កឡើង។

តើហេតុអ្វីយើងត្រូវចាំព្រះអម្ចាស់តទៅទៀត?

ស្តេចនេះប្រើសំណួរនេះដើម្បីបញ្ជាក់ថាគាត់មិនជឿថាព្រះអម្ចាស់នឹងជួយពួកគេទេ។ នេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងទៀត «ហេតុអ្វីបានជាខ្ញុំគួរតែបន្តរង់ចាំព្រះអម្ចាស់ដើម្បីជួយយើង?» ឬ «ខ្ញុំនឹងមិនរង់ចាំជំនួយពីព្រះអម្ចាស់ទៀតទេ!» (សូមមើល [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-rquestion]])