km_tn/2ki/06/22.md

4.2 KiB

លោកអេលីសេឆ្លើយថា

អេលីសេកំពុងឆ្លើយតបនឹងសំណួររបស់ស្តេចអ៊ីស្រាអែល។

តើព្រះករុណាគួរសម្លាប់ឈ្លើយសឹកដោយដាវ និងព្រួញឬ?

លោកអេលីសេប្រើសំណួរវោហារនេះដើម្បីបញ្ជាក់ដល់ព្រះរាជាថាមិនគួរសម្លាប់បុរសទាំងនេះឡើយ។ នេះអាចត្រូវបានសរសេរជាឃ្លាថា។ ការបកប្រែផ្សេងទៀត «អ្នកនឹងមិនសម្លាប់បុរស ដែលត្រូវបានចាប់ខ្លួនជាអ្នកទោសសង្គ្រាម» ។ ឬ «អ្នកនឹងមិនសម្លាប់មនុស្សដែលជាប់ជាឈ្លើយក្នុងសង្គ្រាមទេដូច្នេះអ្នកមិនគួរសម្លាប់បុរសទាំងនេះទេ» (សូមមើល rc://*/ta/man/translate/figs-rquestion)

ព្រះករុណាគួរសម្លាប់ឈ្លើយសឹកដោយដាវ និងព្រួញ

នេះនិយាយពីទាហានរបស់ស្តេចដែលចាប់បុរសជាឈ្លើយដូចជាស្តេចខ្លួនឯងគឺជាអ្នកដែលចាប់ពួកគេ។ ការបកប្រែផ្សេងទៀត «ទាហានរបស់អ្នកបានចាបពួកគេដោយដាវនិងព្រួញ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ឈ្លើយសឹកដោយដាវ និងព្រួញ

ទាំងនេះជាអាវុធដែលត្រូវបានប្រើក្នុងសង្គ្រាម។ ការបកប្រែផ្សេងទៀត​ «ធ្វើសង្គ្រាមនឹងដាវ និង ព្រួញរបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-explicit)

សូមដាក់នំប័ុង និងទឹកនៅមុខពួកគេឲ្យពួកគេបរិភោគទៅ

នៅទីនេះ «នំប៉័ង» សំដៅទៅលើអាហារជាទូទៅ។ ការបកប្រែផ្សេងទៀត «ផ្តល់អាហារឱ្យពួកគេបរិភោគនិងទឹកដើម្បីផឹក» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ត្រឡប់ទៅចៅហ្វាយរបស់ពួកគេវិញចុះ

នេះសំដៅទៅលើស្តេចអារ៉ាម។

ដូច្នេះ ស្តេចបានរៀបចំអាហារជាច្រើនដល់ពួកគេ

ព្រះរាជាត្រាស់បង្គាប់អ្នកបម្រើអោយរៀបចំស្បៀងអាហារ។ គាត់មិនបានរៀបចំម្ហូបដោយខ្លួនឯងទេ។ ការបកប្រែផ្សេងទៀត « បន្ទាប់មកព្រះរាជាបានបញ្ជាឱ្យអ្នកបម្រើរបស់គាត់រៀបចំស្បៀងអាហារ ជាច្រើនសម្រាប់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ក្រុមទាហានទាំងនោះ

«ក្រុមទាំងនោះ»

មិនបានត្រឡប់មកទឹកដីអ៊ីស្រាអែលវិញទេអស់រយៈពេលយ៉ាងយូរ

នេះមានន័យថាពួកគេមិនបានវាយប្រហារអ៊ីស្រាអែលអស់រយៈពេលជាយូរមកហើយ។ « ឈប់វាយលុកទឹកដីអ៊ីស្រាអែលអស់រយៈពេលជាយូរមកហើយ» (សូមមើល rc://*/ta/man/translate/figs-explicit)