km_tn/2ki/06/20.md

2.6 KiB

នៅពេលដែល

«វាបានកើតឡើងថា» ឬ «បន្ទាប់មក»

បើកភ្នែកឲ្យអ្នកទាំងនេះមើលឃើញផង

លោកអេលីសេកំពុងសុំព្រះជាម្ចាស់ ឲ្យបុរសទាំងនោះឃើញយ៉ាងច្បាស់ម្ដងទៀត។ ការបកប្រែផ្សេងទៀត «អនុញ្ញាតឱ្យបុរសទាំងនេះមើលឃើញ» ។ (សូមមើល rc://*/ta/man/translate/figs-idiom)

ព្រះអម្ចាស់បានបើកភ្នែករបស់ពួកគេ ហើយពួកគេបានមើលឃើញ

ព្រះជាម្ចាស់បានអនុញ្ញាត ឲ្យ បុរសទាំងនោះឃើញយ៉ាងច្បាស់ម្ដងទៀត។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់បានយកភាពខ្វាក់របស់ពួកគេចេញ» ឬ «ព្រះអម្ចាស់បានអនុញ្ញាតឱ្យពួកគេមើលឃើញយ៉ាងច្បាស់» (សូមមើល rc://*/ta/man/translate/figs-idiom)

មើល

ពាក្យ« មើល» ត្រង់នេះបង្ហាញថាជនជាតិអារ៉ាមមានការភ្ញាក់ផ្អើលចំពោះអ្វីដែលពួកគេបានឃើញ។

នៅពេលដែលព្រះអង្គឃើញពួកគេ

«នៅពេលទ្រង់បានឃើញទាហានអារ៉ាម»

លោកឪពុកអើយ

ស្តេចកំពុងនិយាយទៅកាន់ព្យាការីអេលីសេហើយហៅគាត់ថា « ឪពុក» ដើម្បីបង្ហាញការគោរព។

តើខ្ញុំគួរតែសម្លាប់ពួកគេចោលឬ? តើខ្ញុំគួរតែសម្លាប់ពួកគេឬទេ?

នៅទីនេះស្តេចស្រុកអ៊ីស្រាអែលកំពុងតែសំដៅទៅលើកងទ័ពរបស់គាត់ផ្ទាល់។ ការបកប្រែផ្សេងទៀត «តើខ្ញុំគួរបញ្ជាកងទ័ពរបស់ខ្ញុំ ឱ្យសម្លាប់ពួកទាហានសត្រូវទាំងនេះឬ?» (មើល rc://*/ta/man/translate/figs-metonymy)