km_tn/2ki/05/26.md

3.4 KiB

តើវិញ្ញាណរបស់ខ្ញុំមិនទៅជាមួយអ្នកទេឬ នៅពេលដែលណាម៉ាន់ត្រឡប់រទេះរបស់គាត់ថយក្រោយដើម្បីជួបអ្នក?

អេលីសេប្រើសំណួរវោហារនេះដើម្បីបញ្ជាក់ថាព្រះអម្ចាស់បានអនុញ្ញាតឱ្យគាត់មើលឃើញ នូវអ្វីដែលកេហាស៊ីបានធ្វើ។ នេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងទៀត៖ «អ្នកគួរតែដឹងថាវិញ្ញាណរបស់ខ្ញុំអាចមើលឃើញអ្នក នៅពេលណាម៉ាន់បញ្ឈប់រទេះសេះហើយនិយាយជាមួយអ្នក» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

តើពេលនេះជាពេលគួរទទួលប្រាក់...​អ្នក​បម្រើ​ប្រុស​ស្រី​ឬ?

លោកអេលីសេប្រើសំណួរវោហារស័ព្ទនេះដើម្បីបញ្ជាក់ថានេះមិនមែនជាពេលដែលត្រូវយកអំណោយទេ។ នេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងទៀត៖ «នេះមិនមែនជាពេលវេលាដើម្បីទទួលយកប្រាក់ ... អ្នកបម្រើស្រី» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ឃ្លង់របស់ណាម៉ាន់នឹងកើតលើអ្នក និងលើកូនចៅរបស់អ្នក

នេះនិយាយអំពីកេហាស៊ីនិងកូនចៅរបស់គាត់កើតឃ្លង់ដូចរោគឃ្លង់របស់ណាម៉ាន់ទៅកេហាស៊ី។ ការបកប្រែផ្សេងទៀត៖« អ្នកនិងកូនចៅរបស់អ្នកនឹងមានជំងឺឃ្លង់ដូចលោកណាម៉ាន់កើតឃ្លង់ដែរ» ។

ដូច្នេះ កេហាស៊ីក៏ចេញ

ឃ្លា «វត្តមានរបស់គាត់» សំដៅទៅលើតំបន់ដែលអេលីសេអាចមើលឃើញគាត់។ នេះមានន័យថាគាត់បានចេញពីបន្ទប់ដែលលោកអេលីសេនៅ។ ការបកប្រែផ្សេងទៀត៖ «ពេលកេហាស៊ីចាកចេញពីបន្ទប់គាត់នៅ» ។ (សូមមើល rc://*/ta/man/translate/figs-idiom)

សដូចជាព្រិល

រោគឃ្លង់ធ្វើឱ្យស្បែកស។ នៅទីនេះស្បែករបស់លោកកេហាស៊ីត្រូវបានគេប្រៀបធៀបទៅនឹងពណ៌ព្រិល។ ការបកប្រែផ្សេងទៀត៖ «ជាមួយស្បែកសដូចព្រិល» (សូមមើល rc://*/ta/man/translate/figs-simile)