km_tn/2ki/05/15.md

3.0 KiB

មើល

ពាក្យនេះត្រូវបានប្រើនៅទីនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់នរណាម្នាក់ចំពោះអ្វីដែលត្រូវនិយាយបន្ទាប់។ ការបកប្រែផ្សេងទៀត៖ «ស្តាប់» (សូមមើល rc://*/ta/man/translate/figs-idiom)

នៅលើផែនដីទាំងមូលគ្មានព្រះឯណាក្រៅពីព្រះរបស់អ៊ីស្រាអែលឡើយ

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «ព្រះនៃអ៊ីស្រាអែលគឺជាព្រះពិតតែមួយ!» (សូមមើល rc://*/ta/man/translate/figs-doublenegatives)

ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ

«ដូចខ្ញុំដឹងថាព្រះអម្ចាស់មានព្រះជន្មរស់​ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ» ។ នៅទីនេះលោកអេលីសេប្រៀបធៀបភាពច្បាស់ដែលថា​​​ ព្រះអម្ចាស់មានព្រះជន្មគង់នៅ នឹងភាពប្រាកដប្រជាថា គាត់នឹងមិនទទួលអំណោយណាមួយពីណាម៉ានឡើយ។ នេះគឺជាវិធីនៃការសន្យាដ៏ឧឡារិក។ ការបកប្រែផ្សេងទៀត៖ «ប្រាកដជាព្រះអម្ចាស់មានព្រះជន្មរស់ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ ខ្ញុំសន្យានឹងអ្នក» (សូមមើល rc://*/ta/man/translate/figs-simile)

ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ

នៅទីនេះការបម្រើព្រះអម្ចាស់ត្រូវបាននិយាយអំពីការឈរនៅចំពោះមុខទ្រង់។ ការបកប្រែផ្សេងទៀត៖ «អ្នកដែលខ្ញុំបម្រើ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ខ្ញុំនឹងមិនយកអ្វីទាំងអស់

នេះមានន័យថាគាត់នឹងមិនទទួលយកអំណោយណាមួយឡើយ។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំនឹងមិនយកអំណោយណាមួយទេ» (សូមមើល rc://*/ta/man/translate/figs-explicit)