km_tn/2ki/05/13.md

3.8 KiB
Raw Permalink Blame History

លោកឪពុកអើយ

អ្នកបម្រើទាំងនោះបានបង្ហាញការគោរពចំពោះណាម៉ានដោយនិយាយទៅកាន់គាត់ថាជា « លោកឪពុកអើយ » ឬ​ «លោក» ។

ហេតុអ្វីបានជាលោកមិនធ្វើតាមដូច្នេះ?

អ្នកបម្រើប្រើសំណួរនេះដើម្បីស្ដីបន្ទោសណាម៉ានយ៉ាងប្រុងប្រយ័ត្ន។ ការបកប្រែផ្សេងទៀត៖ «អ្នកប្រាកដជាបានធ្វើវាហើយ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ពិបាកមែនទេ

អ្នកបម្រើកំពុងប្រៀបធៀបថាតើណាម៉ាន គួរតែមានឆន្ទៈក្នុងការធ្វើតាមបង្គាប់សាមញ្ញមួយ យ៉ាងដូចម្តេចព្រោះគាត់សុខចិត្តធ្វើតាមបទបញ្ជាដ៏លំបាកមួយ។ ការបកប្រែផ្សេងទៀត៖ « តើអ្នកគួរតែគោរពប្រតិបត្តិច្រើនប៉ុណ្ណា» ឬ« តើអ្នកមិនគួរគោរពតាមទេ» (សូមមើល rc://*/ta/man/translate/figs-ellipsis)

លោកព្យាការីគ្រាន់តែនិយាយយ៉ាងសាមញ្ញថា៖ «ចូរទៅងូតទឹកនោះអ្នកនឹងបានជា»?

អ្នកបំរើប្រើសំណួរនេះដើម្បីបញ្ជាក់ដល់ណាម៉ានថាគាត់គួរតែគោរពតាមបញ្ជារបស់លោកអេលីសេ។ សំណួរនេះអាចត្រូវបានសរសេរឃ្លា។ ការបកប្រែផ្សេងទៀត៖ «លោកគួរតែសុខចិត្តស្តាប់បង្គាប់នៅពេលដែលគាត់និយាយ​ ទៅកាន់អ្នកដោយសាមញ្ញថា» ជ្រលក់ខ្លួនអ្នកហើយបានស្អាត។ »(សូមមើល rc://*/ta/man/translate/figs-rquestion)

អ្នកបម្រើរបស់ព្រះអម្ចាស់

«លោកអេលីសេអ្នកជំនិតរបស់ព្រះ»

រូបកាយរបស់គាត់បានស្តារឡើងវិញដូចសាច់កូនក្មេង

នេះនិយាយអំពីស្បែករបស់ណាម៉ានរលោងបន្ទាប់ពីគាត់បានជាសះស្បើយដោយប្រៀបធៀបវាទៅនឹងស្បែករបស់ក្មេងតូច។ ការបកប្រែផ្សេងទៀត៖ « សាច់របស់គាត់ត្រូវបានស្តារឡើងវិញហើយទន់ដូចសាច់របស់ក្មេង» ឬ « ស្បែករបស់គាត់ប្រែជាល្អឡើងវិញហើយរលោងដូចស្បែករបស់ក្មេងតូច» (សូមមើល rc://*/ta/man/translate/figs-simile)

រូបកាយរបស់គាត់

«ស្បែករបស់គាត់»

គាត់ក៏បានជា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « រោគឃ្លង់បានបាត់» (សូមមើល rc://*/ta/man/translate/figs-activepassive)