km_tn/2ki/04/28.md

1.8 KiB

«តើខ្ញុំមានសុំកូនប្រុសពីលោកឬទេ លោកម្ចាស់? តើខ្ញុំមិនបាននិយាយទេថា៖ «សូមកុំឲ្យខ្ញុំខកចិត្តឡើយ»?

ស្ត្រីប្រើសំណួរវោហារសាស្ត្រទាំងនេះដើម្បីបង្ហាញថានាងតូចចិត្តនឹងអ្វីដែលបានកើតឡើង។ នាងកំពុងនិយាយអំពីការសន្ទនារបស់នាងជាមួយអេលីសេនៅពេលដែលគាត់ប្រាប់នាងថានាងនឹងមានកូនប្រុស។ សំណួរទាំងនេះអាចត្រូវបានសរសេរជាឃ្លា។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំមិនបានស្នើសុំឱ្យលោកឱ្យកូនប្រុសខ្ញុំទេ ប៉ុន្តែខ្ញុំបានស្នើសុំលោកកុំកុហកខ្ញុំ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

សូមរៀបចំដើម្បីធ្វើដំណើរ

«ត្រៀមធ្វើដំណើរ»

បើអ្នកជួបបុរសណាម្នាក់ កុំឲ្យជម្រាបសួរគាត់ឡើយ ហើយបើអ្នកណាជម្រាបសួរអ្នក កុំឲ្យឆ្លើយនឹងគេឡើយ

អេលីសេចង់ឲ្យកេហាស៊ីធ្វើដំណើរលឿនបំផុតដោយមិនចាំបាច់ឈប់និយាយជាមួយអ្នកណាឡើយ។