km_tn/2ki/03/07.md

3.1 KiB

ព័ត៌មាន​ទូទៅ:

ស្តេចយ៉ូរ៉ាមបន្តនិយាយទៅកាន់ស្តេចយ៉ូសាផាត។

តើព្រះករុណានឹងទៅជាមួយយើងដើម្បីវាយប្រឆាំងនឹងសាសន៍ម៉ូអាប់នៅក្នុងសមរភូមិឬទេ»?

ពាក្យថា «អ្នក» គឺសំដៅទៅលើស្តេចយេហូសាផាតប៉ុន្តែសំដៅលើគាត់និងកងទ័ពរបស់គាត់ដែរ។ នៅទីនេះ «ម៉ូអាប់» តំណាងឱ្យ «កងទ័ពម៉ូអាប់» ។ ការបកប្រែផ្សេងទៀត៖ «តើអ្នកនិងកងទ័ពរបស់អ្នកនឹងទៅជាមួយខ្ញុំដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពម៉ូអាប់ទេ?» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ទូលបង្គំនឹងទៅ

ស្តេចយ៉ូសាផាតកំពុងនិយាយថា​​ គាត់និងកងទ័ពទាំងមូលរបស់គាត់ នឹងច្បាំងនឹងស្តេចយ៉ូរ៉ាមប្រឆាំងនឹងម៉ូអាប់។ ការបកប្រែផ្សេងទៀត៖ «យើងនឹងទៅជាមួយអ្នក» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ទូលបង្គំក៏ដូចជាព្រះករុណា ព្រះជាជនរបស់ទូលបង្គំក៏ដូចជាប្រជាជនរបស់ព្រះករុណា ហើយសេះទូលបង្គំក៏ដូចសេះរបស់ព្រះករុណាដែរ

ស្តេចយេហូសាផាតអនុញ្ញាតឲ្យ ស្តេចយ៉ូរ៉ាមប្រើខ្លួនគាត់ប្រជាជន និង សេះរបស់គាត់សម្រាប់គោលបំណងរបស់ស្តេច។ គាត់និយាយអំពីរឿងនេះហាក់ដូចជាពួកគេជារបស់ស្តេចយ៉ូរ៉ាម។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត៖ «យើងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអ្វីដែលស្តេចចង់ឲ្យយើងធ្វើ។ ទាហាននិងសេះរបស់ទូលបង្គំបានត្រៀមខ្លួនជួយស្តេច» (សូមមើល rc://*/ta/man/translate/figs-explicit)

«ទៅតាមផ្លូវនៅវាលរហោស្ថានអេដុម»

«ឆ្លងកាត់វាលរហោស្ថានអេដុម»