km_tn/2jn/01/07.md

2.5 KiB

ឃ្លាភ្ជាប់៖

លោកយ៉ូហានព្រមានពួកគេអំពីអ្នកបោកបញ្ឆោតរំលឹកពួកគេឲ្យនៅជាប់នឹងការបង្រៀនរបស់ព្រះគ្រិស្តហើយព្រមានពួកគេឲ្យនៅឆ្ងាយពីអ្នកដែលមិននៅជាប់នឹងការបង្រៀនរបស់ព្រះគ្រិស្ត។

ដោយសារមានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ

«មានគ្រូក្លែងក្លាយជាច្រើនបានចាកចេញពីក្រុមជំនុំ» ឬ «មានអ្នកបោកបញ្ឆោតជាច្រើននាក់នៅក្នុងពិភពលោក»

អ្នកបោកប្រាស់ជាច្រើន

«គ្រូក្លែងក្លាយជាច្រើន» ឬ «អ្នកក្លែងបន្លំជាច្រើន»

លោកីយ៍នេះ

ជាការបញ្ជាក់សំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅក្នុងពិភពលោក។

ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាម

«ព្រះយេស៊ូគ្រិស្តបានយាងមកជាមនុស្សពិត» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នេះគឺជាអ្នកបោកប្រាស់ និងជាអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត

«ពួកគេគឺជាអ្នកដែលបញ្ឆោតអ្នកដទៃហើយប្រឆាំងនឹងព្រះគ្រិស្តខ្លួនឯង»

អ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត

"ប្រឆាំងនឹងព្រះគ្រិស្ត"

ចូរប្រ័យ្នខ្លួនរបស់អ្នក

«ប្រយ័ត្ន» ឬ «យកចិត្តទុកដាក់»

មិនបាត់បង់អ្វីៗ

«បាត់បង់រង្វាន់នាពេលអនាគតនៅឋានសួគ៌»

រង្វាន់យ៉ាងបរិបូរ

«រង្វាន់នៅស្ថានសួគ៌»