km_tn/2jn/01/01.md

4.4 KiB

ឃ្លាភ្ជាប់៖

បន្ទាប់ពីការសួរសុខទុក្ខលោកយ៉ូហានបង្ហាញអ្នកជឿថាសេចក្តីស្រឡាញ់ និងសេចក្តីពិតនៅជាមួយគ្នា។

ព័ត៌មាន​ទូទៅ:

ទំនៀមទម្លាប់សម្គាល់សាវ័កយ៉ូហានជាអ្នកសរសេរសំបុត្រនេះ។ ទោះបីជាអាចធ្វើទៅបានចំពោះស្ត្រីម្នាក់ៗក៏ដោយព្រោះគាត់សរសេរថាពួកគេគួរតែ «ស្រឡាញ់គ្នាទៅវិញទៅមក» នេះប្រហែលជាសំដៅទៅក្រុមជំនុំ។

ព័ត៌មាន​ទូទៅ:

ឧទាហរណ៍ពាក្យ «អ្នក» និង «របស់អ្នក» នៅក្នុងលិខិតនេះគឺមានពហុវចនៈលើកលែងតែមានការកត់សម្គាល់ផ្សេងក្រៅពីនេះ។ (សូមមើល: rc://*/ta/man/translate/figs-you)

ព័ត៌មាន​ទូទៅ:

នៅក្នុងសំបុត្រនេះលោកយ៉ូហានបានបញ្ចូលខ្លួនគាត់និងអ្នកអានរបស់គាត់ដោយប្រើពាក្យ "យើង" និង «របស់យើង» (សូមមើល: rc://*/ta/man/translate/figs-inclusive)

ពីចាស់ទុំ ទៅកាន់ស្រ្តីដែលបានជ្រើសរើស និងកូនៗរបស់នាង

នេះជារបៀបដែលសំបុត្រត្រូវបានចាប់ផ្តើម។ ឈ្មោះអ្នកនិពន្ធអាចត្រូវបានបញ្ចាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំយ៉ូហានជាចាស់ទុំកំពុងសរសេរសំបុត្រនេះទៅកាន់ស្ត្រីដែលបានជ្រើសរើសនិងកូនៗ របស់នាង» (សូមមើល: rc://*/ta/man/translate/figs-explicit)

ចាស់ទុំ

នេះសំដៅទៅលើលោកយ៉ូហានដែលជាសាវ័កនិងជាសិស្សរបស់ព្រះយេស៊ូ។ គាត់សំដៅទៅលើខ្លួនគាត់ថាជា «ចាស់ទុំ» ដោយសារគាត់មានអាយុចាស់ឬដោយសារគាត់ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ។

ទៅកាន់ស្រ្តីដែលបានជ្រើសរើស និងកូនៗរបស់នាង

នេះប្រហែលជាសំដៅទៅលើក្រុមជំនុំ និងអ្នកជឿដែលជាកម្មសិទ្ធិរបស់ក្រុមជំនុំ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត

"អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់ពិត"

អ្នកដែលបានស្គាល់សេចក្តីពិត

អ្នកដែលស្គាល់សេចក្ដីពិតអំពីព្រះជាម្ចាស់និងព្រះយេស៊ូ។

ព្រះវរបិតា ព្រះបុត្រា

ទាំងនេះគឺជាឋានៈសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

នៅក្នុងសេចក្តីពិត និងសេចក្តីស្រឡាញ់

ពាក្យ «សេចក្តីពិត» ពិពណ៌នាអំពី «សេចក្តីស្រឡាញ់» ។ ប្រហែលជាវាមានន័យថា៖ ការបកប្រែផ្សេងទៀត៖ «នៅក្នុងស្នេហាពិត» ។ (សូមមើល: rc://*/ta/man/translate/figs-hendiadys)