km_tn/2co/12/20.md

5.8 KiB
Raw Permalink Blame History

ខ្ញុំមិនបានឃើញបងប្អូនដូចជាអ្វីដែលខ្ញុំចង់ឃើញ

«ខ្ញុំប្រហែលជាមិនចូលចិត្តអ្វីដែលខ្ញុំឃើញឡើយ» ឬ «ខ្ញុំប្រហែលជាមិនចូលចិត្តអ្វីដែលខ្ញុំឃើញអ្នកធ្វើឡើយ»

បងប្អូនមិនបានឃើញខ្ញុំ ដូចអ្វីដែលបងប្អូនចង់ឃើញដែរ

«បងប្អុនប្រហែលមិនចង់ឃើញអ្វីដែលមាននៅក្នុងខ្ញុំ»

មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង

នាមអរូបីដូចជា ការឈ្លោះប្រកែក ការឈ្នានីស កំហឹង មហិច្ឆតាអាត្មានិយម ការ​និយាយ​បង្ខូច ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង» អាចត្រូវបានបកប្រែដោយប្រើកិរិយាស័ព្ទ។ អាចមានន័យថា ១) «បងប្អូនខ្លះនឹងឈ្លោះប្រកែកជាមួយពួកយើង ឈ្នានីសយើង ភ្លាមៗខឹងយ៉ាងខ្លាំងជាមួយពួកយើង និយាយអំពីជីវិតឯកជនរបស់យើងមានភាពក្រអឺតក្រទម និងប្រឆាំងនិងយើងនៅពេលយើងព្យាយាមដឹកនាំបងប្អូន» ឬ ២) «បងប្អូនខ្លះនឹងឈ្លោះប្រកែកគ្នា ឈ្នានីសនឹងគ្នាទៅវិញទៅមក ភ្លាមៗខឹងយ៉ាងខ្លាំង និយាយគ្នាអំពីជីវិតឯកជនរបស់គ្នាទៅវិញទៅមក មានភាពក្រអឺតក្រទម និងប្រឆាំងនឹងអ្នកដែលព្រះបានជ្រើសរើសដើម្បីដឹកនាំ» (សូមមើល៖ rc://*/ta/man/translate/figs-abstractnouns)

​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន

«ខ្ញុំត្រូវកើតទុកដោយព្រោះពួកគេជាច្រើន មិនលះបង់ការប្រព្រឹត្តអំពើបាបចាស់របស់ពួកគេឡើយ»

មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​

អាចមានន័យថា ១) «សាវ័កប៉ូលបានថ្លែងពីស្ទើរតែនិយាយដូចគ្នាបីដងសម្រាប់ការបញ្ជាក់មួយនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនបានបញ្ឈប់ការប្រព្រឹត្ដអំពើបាបខាងផ្លូវភេទដែលពួកគេបានប្រព្រឹត្ដឡើយ» ឬ២)សាវ័កប៉ូលបានថ្លែងពីអំពើបាបបីផ្សេងៗគ្នា។ (សូមមើល៖ rc://*/ta/man/translate/figs-parallelism)

​ពី​សេចក្ដី​ស្មោក​គ្រោក

នាមអរូបី នៃពាក្យសេចក្ដី​ស្មោក​គ្រោក អាចត្រូវបានបកប្រែដោយប្រើឃ្លាជានាមដែលបានកែប្រែ។ ការបកប្រែរបៀបផ្សេងទៀតៈ «គិតដោយសម្ងាត់ និងចង់បានអ្វីដែលមិនគាប់ព្រះហឬទ័យព្រះជាម្ចាស់» (សូមមើល៖ rc://*/ta/man/translate/figs-abstractnouns)

​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​

នាមអរូបី នៃពាក្យ «អសីលធម៍» អាចត្រូវបានបកប្រែដោយប្រើឃ្លាជានាមដែលបានកែប្រែ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលបានប្រព្រឹត្តអំពើអសីលធម៍ខាងផ្លូវភេទ» (សូមមើល៖ rc://*/ta/man/translate/figs-abstractnouns)

​អំពើ​ល្មោភកាម​

នាមអរូបី នៃពាក្យ «អំពើ» អាចត្រូវបានបកប្រែដោយប្រើឃ្លាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយការប្រព្រឹត្តការដែលបំពេញចំណង់ផ្លូវភេទអសីលធម៌» (សូមមើល៖ rc://*/ta/man/translate/figs-abstractnouns)