km_tn/2co/12/08.md

4.7 KiB
Raw Permalink Blame History

បីដង

សាវ័កប៉ូលបានដាក់ពាក្យទាំងនេះនៅដើមនៃប្រយោគ ដើម្បីបញ្ជាក់ថាលោកបានអធិស្ឋានជាច្រើនដងអំពី«បន្លា»របស់គាត់ (ជំពូក ១២៖ ៦)។

ព្រះអម្ចាស់អំពីការនេះ

«ព្រះអម្ចាស់បានជ្រាបពីបន្លានៅក្នុងសាច់ឈាម» ឬ «ព្រះអម្ចាស់បានជ្រាបពីទុក្ខវេទនានេះ»

ព្រះគុណរបស់យើងល្មមដល់អ្នកហើយ

ខ្ញុំនឹងមានចិត្តសប្បុរសល្អចំពោះអ្នក ហើយនោះគឺជាអ្វីដែលអ្នកត្រូវការ

ព្រះចេស្តារបស់ព្រះអង្គឥតខ្ចោះជាមួយនឹងភាពទន់ខ្សោយរបស់ខ្ញុំ

«ដ្បិតព្រះចេសា្តរបស់ទ្រង់នឹងប្រសើរបំផុតនៅពេលដែលបងប្អូនទន់ខ្សោយ»

ព្រះចេស្តានៃព្រះគ្រិស្តបាននៅក្នុងខ្ញុំ

សាវ័កប៉ូលថ្លែងពីព្រះចេស្តានៃព្រះគ្រិស្តបៀបដូចជា ក្រណាត់សំពត់ដែលគ្របបាំងលោក។ អាចមានន័យថា ១) «មនុស្សប្រហែលជាឃើញថាខ្ញុំមានព្រះចេស្តានៃព្រះគ្រិស្ត» ឬ២) «ខ្ញុំប្រហែលពិតជាមានព្រះចេស្តានៃព្រះគ្រិស្ត។» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយដោយព្រោះព្រះគ្រិស្ត ទោះបីជាក្នុង គេជេរប្រមាថ មានបញ្ហាច្រើន ក្នុងការបៀតបៀន ហើយនៅក្នុងស្ថានភាពតប់ប្រមល់ក្តី

អាចមានន័យថា ១) «ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយ ការជេរប្រមាថ មានបញ្ហា ការបៀតបៀន និងក្នុងស្ថានភាពតប់ប្រមល់ក្តី បើការទាំងនោះបានកើតឡើង ដោយព្រោះតែខ្ញុំជាកម្មសិទ្ធិរបស់ព្រះគ្រិស្តនោះ» ឬ​ ២) ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយ.....បើការទាំងនោះបាននាំមនុស្សជាច្រើនបានស្គាល់ព្រះគ្រិស្ត»។

សេចក្តីកម្សោយ

«នៅពេលដែលខ្ញុំទន់ខ្សោយ»

គេជេរប្រមាថ

«នៅពេលដែលមនុស្សបានធ្វើឲ្យខ្ញុំខឹង ដោយថាខ្ញុំជាមនុស្សអាក្រក់»

មានបញ្ហាច្រើន

«នៅពេលដែលខ្ញុំរងទុកវេទនា»

ស្ថានភាពតប់ប្រមល់

«នៅពេលដែលមានបញ្ហា»

ដ្បិត​ ពេល​ណា​ដែលខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង

សាវ័កប៉ូលថ្លែងពី នៅពេលដែលគាត់លែងមានកម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើកិច្ចការអ្វីឲ្យបានសម្រេច ព្រះគ្រិស្តដែលមានព្រះចេស្តាជាងសាវ័កប៉ូលអាចនឹងធ្វើការតាមរយៈសាវ័កប៉ូលដើម្បីឲ្យកិច្ចការនោះបានសម្រេច។ តែវាជាការល្អសម្រាប់ការបកប្រែពាក្យទាំងនេះឲ្យបានច្បាស់លាស់ ប្រសិនបើភាសារបស់បងប្អូនអាចប្រែបាន។​