km_tn/2co/12/01.md

3.4 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

ក្នុងការការពារភាពជាសាវករបស់លោកពីព្រះជាម្ចាស់ សាវ័កប៉ូលបន្តថ្លែងពីអ្វីជាក់លាក់ ហើយបានកើតឡើងចំពោះលោកចាប់តាំងពីលោកបានក្លាយជាអ្នកជឿ។

ខ្ញុំនឹងទៅតាម

«ខ្ញុំនឹងបន្តថ្លែង ប៉ុន្តែឥឡូវនេះអំពី»

និមិត្ត និងការបើកសម្តែងដែលមកពីព្រះអម្ចាស់

អាចមានន័យថា ១) សាវ័កប៉ូលបានប្រើពាក្យ «និមិត្ត» និង«ការបើកសំដែង» ដែលមានន័យដូចគ្នា ហើយនឹងស្របគ្នាសម្រាប់ជាការបញ្ជាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ការដែលព្រះជាម្ចាស់បានបើកសំដែងឲ្យខ្ញុំបានឃើញ» ឬ ២) សាវ័កប៉ូលបានថ្លែងការពីរផ្សេងគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ការឥតកំបាំងដែលព្រះអម្ចាស់បានបើកសំដែងជាមួយភ្នែករបស់ខ្ញុំ ហើយនឹងការឥតកំបាំងដែលព្រះអម្ចាស់មានបន្ទូលមក» (សូមមើល៖ rc://*/ta/man/translate/figs-hendiadys)

ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកជឿលើព្រះគ្រិស្ត

តាមពិតសាវ័កប៉ូលកំពុងថ្លែងពីខ្លួនគាត់ ប្រៀបដូចជាគាត់កំពុងនិយាយអំពីអ្នកផ្សេងទៀត ប៉ុន្តែនេះគួរតែត្រូវបានបកប្រែឲ្យច្បាស់លាស់ ប្រសិនបើអាច។

ខ្ញុំក៏មិនដឹងច្បាស់ដែរថា គាត់បានឡើងទៅតាំងរូបកាយ ឬព្រមទាំងវិញ្ញាណផងនោះ

សាវ័កប៉ូលបន្តរៀបរាប់អំពីខ្លួនលោក ដូចជាការនេះបានកើតឡើងចំពោះអ្នកដទៃទៀត។ «ខ្ញុំមិនដឹងច្បាស់ថា តើបុរសនេះស្ថិតនៅក្នុងរូបកាយរបស់គាត់ឬរូបកាយខាងវិញ្ញាណរបស់គាត់ទេ»

មានតែព្រះជាម្ចាស់ទេទើបជ្រាប

«ព្រះជាម្ចាស់តែម្នាក់គត់ ដែលទើបជ្រាបដឹង»

ស្ថានសួគ៌ជាន់ទីបី

នេះសំដៅទៅលើកន្លែងព្រះជាម្ចាស់គង់នៅ មិនមែនលើមេឃឬលំហរខាងក្រៅ (ភពផ្កាយនិងសកលលោក) ឡើយ។