km_tn/2co/11/27.md

5.5 KiB

និង​អាក្រាតផង

នៅទីនេះសាវ័កប៉ូលនិយាយបំផ្លើសដើម្បីបង្ហាញពីតម្រូវការសម្លៀកបំពាក់របស់គាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីធ្វើឱ្យខ្ញុំកក់ក្តៅ» (See: rc://*/ta/man/translate/figs-hyperbole)

តើនរណាខ្សោយ តើខ្ញុំមែនទេឬ?

នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលណាដែលនរណាម្នាក់ខ្សោយ ខ្ញុំមានអារម្មណ៍ថាខ្សោយដែរ»។ (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

គឺខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុមជំនុំ​ទាំង​អស់​ដែរ

សាវ័កប៉ូលដឹងថាព្រះជាម្ចាស់នឹងចាត់លោក ឲ្យទទួលខុសត្រូវចំពោះរបៀបដែលក្រុមជំនុំស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយដែលថ្លែងពីការមានចំណេះដឹងនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់ដែលរុញលោកឲ្យធ្លាក់ចុះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំដឹងថាព្រះនឹងធ្វើឱ្យខ្ញុំទទួលខុសត្រូវចំពោះការរីកចម្រើនខាងវិញ្ញាណរបស់ក្រុមជំនុំទាំងអស់ ហើយដូច្នេះខ្ញុំតែងតែមានអារម្មណ៍ដូចជាវត្ថុធ្ងន់កំពុងរុញខ្ញុំធ្លាក់ចុះ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តើនរណាខ្សោយ តើខ្ញុំមែនទេឬ?

ឃ្លាថា «ខ្សោយ» គឺប្រហែលជាពាក្យប្រៀបប្រដូចទៅនឹង ស្ថានភាពខាងវិញ្ញាណ ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដថាសាវ័កប៉ូលបានថ្លែងអំពីអ្វីទេ ដូច្នេះយកល្អគួរតែប្រើពាក្យដដែលនៅទីនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំចុះខ្សោយនៅពេលណាដែលនរណាម្នាក់ទៀតបានចុះខ្សោយ»។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តើមានអ្នកណាត្រូវគេធ្វើឲ្យជំពប់ដួល នោះខ្ញុំមិនឈឺចាប់ទេឬអី?

សាវ័កប៉ូលប្រើសំណួរនេះដើម្បីបង្ហាញកំហឹងរបស់លោក នៅពេលបងប្អូនរួមជំនឿម្នាក់ធ្វើអំពើបាប។ នៅទីនេះកំហឹងរបស់គាត់ សំដៅលើការឈឺចាប់ខាងក្នុងរបស់លោក។ នេះជាសំណួរវោហារស័ព្ទ អាចត្រូវបានបកប្រែមានន័យថា។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលណានរណាម្នាក់ធ្វើឱ្យបងប្អូនប្រព្រឹត្តអំពើបាប នោះខ្ញុំនឹងខឹង»។ (សូមមើល៖ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])

ត្រូវគេធ្វើឲ្យជំពប់ដួល

សាវ័កប៉ូលបានថ្លែងពីអំពើបាប ប្រៀបដូចជាដំណើរទៅកាន់អ្វីមួយ ហើយបន្ទាប់មកក៏ដួលធ្លាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រូវបានគេនាំឱ្យប្រព្រឹត្រអំពើបាប» ឬ «គិតថាព្រះជាម្ចាស់បានអនុញ្ញាតឱ្យគេប្រព្រឹត្តអំពើបាបបាន ដោយព្រោះមាននរណាម្នាក់ផ្សេងទៀតបានធ្វើការនោះ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

នោះខ្ញុំមិនឈឺចាប់

សាវ័កប៉ូលថ្លែងពីការខឹងអំពីអំពើបាប ប្រៀបដូចជាគាត់មានដុំភ្លើងនៅខាងក្នុងខ្លួនលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមិនខឹង» ក្នុងកាលៈទេសៈនោះទេ។