km_tn/2co/11/22.md

4.4 KiB

ប្រយោគភ្ជាប់៖

នៅពេលដែលសាវ័កប៉ូលបន្តបញ្ជាក់ពីភាពជាសាវក័របស់លោក លោកបានថ្លែងពីរឿងពិតដែលបានកើតឡើងចំពោះគាត់ចាប់តាំងពីគាត់បានក្លាយជាអ្នកជឿ។

តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជាជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រា‌អែល​ឬ? ខ្ញុំក៏ជាជនជាតិអ៊ីុស្រាអែលដែរ។ តើពួកគេជាពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកអប្រាហាំម្នាក់ដែរ។ 23តើពួកគេគឺជាអ្នកបម្រើរបស់ព្រះគ្រិស្តឬ? (ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ខ្ញុំបម្រើច្រើនជាងផង

សាវ័កប៉ូលបានសួរសំណួរដែលបងប្អូននៅក្រុងកូរិនថូសអាចសួរហើយបន្ទាប់មកឆ្លើយទៅពួកគេដើម្បីបញ្ជាក់ថាលោកជាជនជាតិយូដាដូចពួកសាវ័កខ្ពង់ខ្ពស់ដែរ។ បងប្អូនអាចប្រើប្រាស់ទម្រង់សំណួរនិងចម្លើយទាំងនេះ ប្រសិនបើអាច។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចង់អោយបងប្អូនគិតថាពួកគេសំខាន់ ហើយជឿអ្វីដែលពួកគេនិយាយពីព្រោះពួកគេជាជនជាតិហេព្រើរ និងអ៊ីស្រាអែលនិងជាកូនចៅរបស់លោកអប្រាហាំ។ មែនតើ ខ្ញុំអញ្ចឹងមែន។ ពួកគេនិយាយថាពួកគេជាអ្នកបំរើរបស់ព្រះគ្រិស្ត ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ប៉ុន្តែខ្ញុំបម្រើច្រើនជាងនេះផង។

ខ្លួនជាមនុស្សគ្មានស្មារតី

«ខ្លួនខ្ញុំមិនអាចគិតអ្វីឲ្យបានល្អឡើយ»

ខ្ញុំបម្រើច្រើនជាងផង

បងប្អូនអាចឲ្យយល់ច្បាស់ពីព័ត៌មានដែលបានដឹងថា។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបំរើរបស់ព្រះគ្រិស្តច្រើនជាងពួកគេ» (សូមមើល៖ rc://*/ta/man/translate/figs-ellipsis)

ធ្វើការខ្លាំងជាងផង

«ខ្ញុំបានធ្វើការកាន់តែខ្លាំងឡើង»

ជាប់​ឃុំ‌ឃាំងជាយូរ

«ខ្ញុំបានជាប់ឃុំឃាំងជាញឹកញាប់»

ត្រូវរងការវាយដំលើសកម្រិត

នេះគឺជាសំនួនវោហារ ហើយត្រូវបានបំផ្លើសដើម្បីបញ្ជាក់ពីចំនួនដងដែលលោកត្រូវបានគេវាយដំ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំត្រូវបានគេវាយដំជាច្រើនដង» (សូមមើល៖ [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-hyperbole]])

ប្រឈរមុខជានឹងគ្រោះថ្នាក់ដល់ស្លាប់ជាច្រើនដង

«ហើយខ្ញុំស្ទើរតែស្លាប់ជាច្រើនដង»