km_tn/2co/11/19.md

4.4 KiB

អាចទ្រាំ ជាមួយនឹងសេចក្តីល្ងង់ខ្លៅបាន

«ទទួលយកខ្ញុំនៅពេលដែលខ្ញុំធ្វើដូចជាល្ងង់ខ្លៅ»។ សូមមើលឃ្លាដូចគ្នាពីរបៀបបកប្រែក្នុងជំពូក ១១ៈ១។

បងប្អូនមានភាពវ័យឆ្លាតណាស់!

សាវ័កប៉ូលធ្វើឱ្យអ្នកនៅទីក្រុងកូរិនថូសអាម៉ាស់មុខដោយប្រើពាក្យមិនសមរម្យ។ ការបកប្រែរបៀបផ្សេងទៀតៈ « បងប្អូនគិតថាបងប្អូនឆ្លាត ប៉ុន្តែបងប្អូនមិនបានឆ្លាតទេ!» (សូមមើល៖ rc://*/ta/man/translate/figs-irony)

បងប្អូនអាចទ្រាំទ្រ

សាវ័កប៉ូលថ្លែងពីបញ្ញាតិដែលព្រះមិនបានដាក់ ប៉ុន្ដែមនុស្សខ្លះបង្ខំបងប្អូនឯទៀត ឲ្យធ្វើតាមដូចជាទាសករ។ ការបកប្រែរបៀបផ្សេងទៀតៈ «នាំបងប្អូនឲ្យដើរតាមច្បាប់បញ្ញាតិដែលពួកគេបានគិត» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-hyperbole]])

ត្រួតត្រាលើបងប្អូន

សាវ័កប៉ូលថ្លែងពីពួកសាវ័កខ្ពង់ខ្ពស់ ដែលយកធនធានសម្ភារៈពីអ្នកដទៃ ដូចជាពួកគេកំពុងបឺតជញ្ជក់មនុស្សចឹង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេប្លន់យកទ្រព្យសម្បត្តិទាំងអស់របស់បងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

គេរកប្រយោជន៍ពីបងប្អូន

មនុស្សម្នាក់ឆ្លៀតយកប្រយោជន៍អ្នកដទៃ ដោយដឹងរឿងរ៉ាវដែលអ្នកដទៃមិនដឹង ហើយប្រើចំណេះដឹងនោះដើម្បីជួយខ្លួនឯង និងធ្វើបាបអ្នកដទៃ។

ខ្ញុំនឹងនិយាយទៅកាន់ភាពអាម៉ាស់របស់យើងថា យើងពិតជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការនោះទេ

«ខ្ញុំសូមសារភាពដោយអៀនខ្មាស់ថា យើងមិនមានភាពក្លាហានក្នុងការប្រព្រឹត្ដចំពោះបងប្អុនដូចនោះទេ»។ សាវ័កប៉ូលកំពុងប្រើពាក្យមិនសមហេតុផលដើម្បីប្រាប់អ្នកនៅក្រុងកូរិនថូសថា វាមិនមែនដោយសារតែគាត់ខ្សោយទេ ដែលគាត់បានធ្វើល្អចំពោះពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ « ខ្ញុំមិនខ្មាសអៀនឡើយដោយនិយាយថា ពួកយើងមានអំណាចដើម្បីធ្វើបាបបងប្អូន ផ្ទុយទៅវិញយើងបានប្រព្រឹត្រចំពោះបងប្អូនឱ្យបានល្អ» (សូមមើល៖ rc://*/ta/man/translate/figs-irony)

ដូច្នេះហើយ បើមាននរណាម្នាក់មានអំនួត ខ្ញុំនិយាយបែបល្ងង់ខ្លៅថា អ្នកដែលមានអំនួតនោះគួរតែខ្ញុំទេ

«ប្រសិនបើមាននរណាម្នាក់អួតពីអ្វីមួយ......ខ្ញុំនឹងអួតពីការនោះផងដែរ»