km_tn/2co/11/10.md

3.5 KiB

ក្នុងនាមខ្ញុំដែលមានសេចក្តីពិតរបស់ព្រះគ្រិស្ត

«សាវ័កប៉ូលបញ្ជាក់ថាដោយសារតែអ្នកអានរបស់គាត់ដឹងថាគាត់បានថ្លែងពីសេចក្តីពិតរបស់ព្រះគ្រីស្តពួកគេអាចដឹងថាលោកកំពុងតែប្រាប់ពីសេចក្តីពិតនៅទីនេះ។ «ដូចបងប្អូនបានដឹងថា ខ្ញុំពិតជាដឹងហើយប្រកាសសេចក្ដីពិតរបស់ព្រះគ្រិស្ដ ដែលបងប្អូនអាចដឹងថាអ្វីដែលខ្ញុំកំពុងនិយាយគឺជាសេចក្តីពិតនេះ»។​

អំនួតរបស់ខ្ញុំនឹងមិនអាចក្លាយជាស្ងៀមស្ងាត់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចធ្វើឱ្យខ្ញុំឈប់មានអំណួតខ្លួនហើយនៅស្ងៀមបានឡើយ»។ សាវ័កប៉ូលកំពុង «អួតខ្លួន» ថាគាត់ «បានប្រកាសដំណឹងល្អដោយសេរី»(ជំពូក11:7)។ (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

នៅក្នុងស្រុកអាខៃ

«តំបន់ នៃស្រុកអាខៃ»។ ពាក្យថា «ស្រុក» និយាយពីទីតាំងដី មិនមែនជាការបែងចែកផ្នែកនយោបាយទេ។

ហេតុអ្វី? ដោយសារខ្ញុំមិនស្រឡាញ់បងប្អូនទេឬ?

សាវ័កប៉ូលប្រើសំណួរវោហារសាស្ត្រដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់ចំពោះអ្នកនៅក្រុងកូរិនថូស។ សំណួរទាំងនេះអាចត្រូវបានបញ្ចូលគ្នាឬបង្កើតជាខ្លឹមសារមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «តើមកពីខ្ញុំមិនស្រឡាញ់បងប្អូន ដែលខ្ញុំមិនចង់ធ្វើជាបន្ទុកដល់បងប្អូនទេ?» ឬ «ខ្ញុំនឹងបន្តរក្សាអ្នកពីការចំណាយសម្រាប់តម្រូវការរបស់ខ្ញុំពីព្រោះនេះបង្ហាញអ្នកផ្សេងទៀតថាខ្ញុំស្រឡាញ់អ្នក» (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

ព្រះជាម្ចាស់ទេ ជ្រាប

អ្នកអាចធ្វើឱ្យច្បាស់នូវព័ត៌មានដែលបានយល់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ជ្រាបថាខ្ញុំស្រលាញ់បងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-ellipsis)