km_tn/2co/10/13.md

2.2 KiB

ព័ត៌មានទូទៅ៖

សាវ័កប៉ូលថ្លែងពីសិទ្ធិអំណាចដែលលោកមានប្រៀបដូចជាដែនដីដែលគាត់គ្រប់គ្រង ការទាំងនោះដែលគាត់មានសិទ្ធិអំណាចស្ថិតតាមព្រំដែនឬ «កម្រិត»​ នៃទឹកដីរបស់គាត់ និងការផ្សេងទៀតដែលមិនស្ថិតនៅក្រោមសិទ្ធអំណាចរបស់គាត់ដែលហួសពីការ «កម្រិត»។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងមិនបានអួតហួសកម្រិតឡើយ

នេះជាសំនួនវោហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនបានអួតពីអ្វីដែលយើងគ្មានសិទ្ធអំណាចឡើយ» ឬ «នឹងអួតតែពីអ្វីដែលយើងមានសិទ្ធិអំណាច» (សូមមើល៖ rc://*/ta/man/translate/figs-idiom)

ជាមួយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់

«ជាមួយអ្វីដែលនៅក្រោមសិទ្ធអំណាចដែលព្រះជាម្ចាស់»

ក្នុងកម្រិតមួយអាចធ្វើទៅបាន

សាវ័កប៉ូលថ្លែងពីសិទ្ធិអំណាចដែលលោកមានដូចជាដែនដីដែលគាត់គ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយបងប្អូនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់យើង»(សូមមើល៖ rc://*/ta/man/translate/figs-metaphor)

មិនបានធ្វើហួសព្រំដែនរបស់ខ្លួនយើងនោះទេ

«មិនបានធ្វើហួសព្រំដែនរបស់យើងទេ»