km_tn/2co/10/05.md

3.4 KiB

ការដែលនៅទីខ្ពស់ ដែលទាស់ប្រឆាំង

សាវ័កប៉ូលថ្លែងពីពាក្យប្រៀបធៀបនេះទៅនឹងសង្គ្រាម ប្រៀបដូចជា «ចំណេះដឹងរបស់ព្រះជាម្ចាស់» ដែលជាទាហាន ហើយនឹង «ការដែលនៅទីខ្ពស់» ដែលជាជញ្ជាំងរបងដែលមនុស្សធ្វើឡើងដើម្បីឲ្យទាហាននៅខាងក្រៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «រាល់ជម្លោះខុសឆ្គងដែលមនុស្សមានអំណួតគិតថាជាដើម្បីជាការពារខ្លួនឯង»

ការដែលនៅទីខ្ពស់

«គ្រប់យ៉ាងដែលមនុស្សមានអំនួតតែងតែធ្វើ»

ដែលទាស់ប្រឆាំងជាមួយចំណេះដឹងរបស់ព្រះជាម្ចាស់

សាវ័កប៉ូលថ្លែងពីជម្លោះប្រៀបដូចជាជញ្ជាំងក្រុងដែលឈរនៅទីខ្ពស់តទាល់នឹងទាហាន។ ឃ្លាថា «ទាស់ប្រឆាំង» មានន័យថា «ឈរនៅទីខ្ពស់» មិនមែន «អ្វីដែលខ្ពស់ឡើយ» ដែលអណ្តែតឡើងលើអាកាស។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សធ្វើដូច្នេះពួកគេនឹងមិនដឹងថាព្រះជាម្ចាស់ជាអ្នកណាឡើយ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងនឹងដោះគ្រប់ទាំងគំនិតដែលជាប់ចំណង ឲ្យបានស្តាប់បង្គាប់ព្រះគ្រិស្តវិញ

សាវ័កប៉ូលថ្លែងគំនិតរបស់មនុស្សប្រៀបដូចជាទាហានសត្រូវដែលលោកចាប់បានក្នុងចម្បាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងបង្ហាញពីរបៀបដែលគំនិតខុសឆ្គង ដែលមនុស្សទាំងនោះមានគឺខុស ហើយបង្រៀនមនុស្សឱ្យគោរពតាមព្រះគ្រិស្ត» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ជំនុំជម្រះ ដល់អស់ទាំងទង្វើនៃការមិនស្តាប់បង្គាប់

ឃ្លាថា «ទង្វើនៃការមិនស្តាប់បង្គាប់» គឺជាពាក្យបៀបធៀបទៅនឹងមនុស្សដែលបានប្រពឹត្រទង្វើទាំងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជំនុំជម្រះអ្នករាល់គ្នាដែលមិនស្តាប់បង្គាប់យើង» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)