km_tn/2co/10/03.md

4.1 KiB

ពួកយើងរស់នៅក្នុងសាច់ឈាម

ពាក្យថា «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងជីវិតខាងសាច់ឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមានជីវិតក្នុងរាងកាយនៃសាច់ឈាមរបស់យើង» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

យើងមិនបានតយុទ្ធតាមរយៈសាច់ឈាមនេះទេ។ 4ដ្បិត អាវុធរបស់យើង

សាវ័កប៉ូលថ្លែងពីការសាកល្បងរបស់លោក ក្នុងការនិយាយដើម្បីឲ្យអ្នកនៅក្រុងកូរិនថូសជឿជាក់លើលោក ដែលមិនជាគ្រូក្លែងក្លាយ ប្រៀបដូចជាការតយុទ្ធជាមួយនឹងសង្គ្រាមសាច់ឈាម។ ឃ្លានេះគួរតែបកប្រែឲ្យចំៗ។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តយុទ្ធតាមរយៈសាច់ឈាមនេះ

អាចមានន័យថា ១) ពាក្យថា «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងជីវិតសាច់ឈាម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រយុទ្ធនឹងសត្រូវយើងដោយអាវុធសាច់ឈាម» ឬ ២) ពាក្យថា​ «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងធម្មជាតិរបស់មនុស្សមានបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «តយុទ្ធផ្លូវ នៃអំពើបាប» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

ដ្បិតអាវុធរបស់យើងប្រើ មិនមែនជាអាវុធខាងឯសាច់ឈាមទេ។ ផ្ទុយទៅវិញ អាវុធទាំងនោះគឺមកពីព្រះចេស្តា ដើម្បីបំផ្លាញទីរឹងមាំរបស់សត្រូវ។ គ្រប់ការនោះនឹងរំលំចុះ ហើយគេរកយល់មិនឃើញឡើយ

សាវ័កប៉ូលថ្លែងពីប្រាជ្ញាដែលមកពីព្រះ ដែលបង្ហាញថា ប្រាជ្ញារបស់មនុស្សគឺខុសឆ្គង ប្រៀបដូចជាអាវុធដែលគាត់បំផ្លាញដល់បន្ទាយរបស់ខ្មាំងសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «អាវុធដែលយើងប្រើជាមួយ......ដើម្បីបង្ហាញមនុស្សឃើញថាអ្វីដែលសត្រូវយើងនិយាយគឺពិតជាខុសទាំងស្រុង» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

មិនមែនជាអាវុធខាងឯសាច់ឈាមទេ

អាចមានន័យថា ១) ពាក្យថា «សាច់ឈាម»គឺជាពាក្យបៀបធៀបទៅនឹងគ្រាន់តែជារូបកាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមែនជារូបកាយឡើយ» ឬ២) ពាក្យថា​ «សាច់ឈាម» គឺជាពាក្យបៀបធៀបទៅនឹងធម្មជាតិរបស់មនុស្សមានបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនមែនជាអំពើបាបឡើយ» ឬ «មិនត្រូវអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសឡើយ» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)