km_tn/2co/09/12.md

3.7 KiB

ដ្បិត ការបន្តធ្វើការនេះ

ពាក្យថា «ធ្វើការ» នៅទីនេះសំដៅទៅលើ សាវ័កប៉ូល ហើយនឹងសហការីរបស់លោកនាំយកវិភាគទានទៅអ្នកជឿនៅក្រុងយេរូសាឡិម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតការបន្តធ្វើការរបស់យើងសម្រាប់អ្នកជឿនៅក្រុងយេរូសាឡិម» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

តែវាក៏ធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ជាច្រើនថែមទៀតដែរ

សាវ័កប៉ូលបានថ្លែងពីអំពីសកម្មភាពនៃការបម្រើរបស់អ្នកជឿនៅក្រុងកូរិនថូសបៀបដូចជាអ្វីមួយដែលធ្វើឲ្យខ្លួនឯងមានការកើនឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «វាក៏ធ្វើឱ្យការប្រពឹ្រត្ររបស់មនុស្សមាននឹងអរគុណព្រះជាម្ចាស់កាន់តែច្រើនឡើង» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដោយសារបងប្អូនត្រូវបានសាកល្បង ហើយទទួលស្គាល់តាមរយៈការបម្រើនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារបងប្អូនត្រូវបានសាកល្បង និងបើកបង្ហាញ តាមរយៈការបម្រើនេះ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

បងប្អូនក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈសេចក្តីសប្បុរសនៃអំណោយរបស់បងប្អូនឲ្យទៅពួកគេ និងអ្នកដដៃលទៀតដែរ

សាវ័កប៉ូលថ្លែងពីអ្នកនៅក្រុងកូរិនថូសលើកដម្កើងព្រះជាម្ចាស់ ទាំងមានភាពស្មោះត្រង់ជាមួយព្រះយេស៊ូ និងថ្វាយដង្វាយដោយចិត្តសប្បុរសទៅកាន់អ្នកជឿផ្សេងទៀតមានតម្រូវការ។

សម្រាប់ព្រះអំណោយទានដែលមិនអាចរៀបរាប់អស់

«មិនមានពាក្យណាដែលសាកសមជាមួយនឹងព្រះអំណោយទានរបស់ព្រះបានឡើយ»។ អាចមានន័យថា ១) អំណោយទាននេះសំដៅលើ «ព្រះគុណដ៍ធំមហិមា» ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នកនៅក្រុងកូរិនថូស ដែលនាំឲ្យពួកគេមានចិត្តសប្បុរស ឬ ២) អំណោយទាននេះសំដៅលើព្រះយេស៊ូគ្រិស្ត​ ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នកជឿទាំងអស់