km_tn/2co/09/10.md

4.5 KiB

ព្រះជាម្ចាស់ដែលប្រទាន

«ទ្រង់ដែលអ្នកប្រទាន»

នំប័ុងសម្រាប់ជាអាហារ

ឃ្លាថា «នំប័ុង» នៅទីនេះសំដៅទៅលើជាទូទៅជាអាហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «អាហារសម្រាប់ញ៉ាំ» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

នឹងផ្គត់ផ្គង់ឲ្យមានចម្រើនដល់គ្រាប់ពូជរបស់បងប្អូន សម្រាប់សាបព្រោះផង

សាវ័កប៉ូលថ្លែងពីទ្រព្យរបស់អ្នករស់នៅក្រុងកូរិនថូសប្រៀបដូចជាគ្រាប់ពូជ ហើយការផ្តល់ឲ្យអ្នកដទៃប្រៀបដូចជាការសាបព្រោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «នឹងផ្តត់ផ្គង់ឲ្យបានចម្រើនដល់ទ្រព្យសម្បិត្តរបស់បងប្អូនដែលបងប្អុនអាចសាបព្រោះវាដោយការផ្តល់ឲ្យដល់អ្នកដទៃ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់នឹងធ្វើឲ្យរីកចម្រើន ក្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន

សាវ័កប៉ូលប្រៀបធៀបអត្ថប្រយោជន៍ដែលអ្នករស់នៅទីក្រុងកូរិនថូសនឹងទទួលបានចិត្តសប្បុរសរបស់ពួកគេចំពោះការច្រូតកាត់។​ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រទានបងប្អូនបន្ថែមទៀតចំពោះសេចក្តីសុចរិតរបស់បងប្អូន» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ក្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន

«រដូវច្រូតកាត់ដែលបានមកពីសកម្មភាពសុចរិតរបស់បងប្អូន។» ពាក្យថា «សេចក្តីសុចរិត» នៅទីនេះសំដៅទៅលើសកម្មភាពសុចរិតនៃអ្នករស់នៅទីក្រុង​កូរិន​ថូសក្នុងការផ្តល់ធនធានរបស់ពួកគេទៅអ្នកជឿក្នុងទីក្រុងយេរូសាឡិម។​

បងប្អូននឹងទៅអ្នកមានគ្រប់របស់ទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រទានពរឲ្យបងប្អូនមានគ្រប់របស់ទាំងអស» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ការនេះនឹងនាំឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើងដែរ

ពាក្យនេះសំដៅលើសេចក្តីសប្បុរសរបស់អ្នករស់នៅទីក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារភាពសប្បុរសរបស់បងប្អូន អ្នកណាដែលទទួលអំណោយទានដែលពួកយើងនាំយកទៅ នោះពួកគេនឹងថ្លែងអំណរគុណដល់ព្រះ» ឬ​ «និឹងនៅពេលយើងផ្តល់អំណោយរបស់អ្នកណាដែលត្រូវការអំណោយទានទាំងនោះ នោះពួកគេនឹងថ្លែងអំណរគុណដល់ព្រះ» (សូមមើល៖ rc://*/ta/man/translate/figs-explicit)