km_tn/2co/09/01.md

2.6 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបន្តអំពីការថ្វាយ។ លោកចង់ប្រាកដាថាការប្រមូលដង្វាយរបស់ពួកគេសម្រាប់តំរូវការរបស់អ្នកជឿក្នុងក្រុងយេរូសាឡិម ដែលបានកើតឡើងនៅមុនពេលដែលគាត់មកដល់ ដូច្នេះហាក់មិនដូចជា គាត់ទទួលប្រយោជន៍នៃពួកគេ។ គាត់និយាយអំពីការឲ្យពរអ្នកថ្វាយ ហើយនឹងលើកដម្កើងព្រះជាម្ចាស់។

ព័ត៌មានទូទៅ៖

នៅពេលសាវ័កប៉ូលសំដៅលើអ្នកស្រុកអាខៃ គាត់និយាយអំពីស្រុករូម៉ាំងមួយដែលស្ថិតនៅភាពខាងត្បូងនៃប្រទេសក្រិចដែលក្រុងកូរិនថូសនៅទីនោះ។ (សូមមើល៖ rc://*/ta/man/translate/translate-names)

ព័ន្ធកិច្ចសម្រាប់បងប្អូនអ្នកជឿ

នេះសំដៅលើការប្រមូលដង្វាយដើម្បីឲ្យទៅអ្នកជឿក្នុងក្រុងយេរូសាឡិម។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងនេះអាចត្រូវបានធ្វើឱ្យច្បាស់។ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចសម្រាប់អ្នកជឿក្នុងក្រុងយេរូសាឡឹម» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

អ្នកស្រុកអាខៃបានរៀបចំខ្ញុំជាស្រេច

ពាក្យថា «អ្នកស្រុកអាខៃ» នៅទីនេះសំដៅទៅលើមនុស្សដែលរស់នៅក្នុងខេត្តនេះ ជាងនេះទៅទៀតទៅលើសមាជិកពួកជំនុំក្នុងក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៃស្រុកអាខៃដែលបានរៀបចំរួចរាល់» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)