km_tn/2co/07/08.md

5.0 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានសរសើរពួកគេពីទុក្ខព្រួយចំពោះព្រះជាម្ចាស់ និងការខ្នះខ្នែងដើម្បីធ្វើការត្រឹមត្រូវ ហើយរូបលោក និងលោកទីតុសមានសេចក្តីអំណរតាមកិច្ចការទាំងនោះ។

ព័ត៌មានទូទៅ៖

នេះសំដៅលើសំបុត្ររបស់សាវ័កប៉ូលពីមុនដល់អ្នកជឿនៅទីក្រុងកូរិនថូស ដែលលោកបានស្តីបន្ទោសដល់ពួកគេពីទទួលយកអ្នកជឿដែលប្រព្រឹត្រអំពើអសីលធម៍ខាងកាម ជាមួយប្រពន្ធរបស់ឪពុកលោក។

សំបុត្ររបស់ខ្ញុំ

«ខ្ញុំបានយល់ដឹងពីសំបុត្ររបស់ខ្ញុំ»

តែមិនមែនដោយសារ បងប្អូនកើតទុក្ខនោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «តែមិនមែនដោយសារអ្វីដែលខ្ញុំបានពោលក្នុងសំបុត្រ បានធ្វើឲ្យបងប្អូនកើតទុក្ខនោះទេ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ការទុក្ខសោកនេះនឹងមិនធ្វើឲ្យបងប្អូនបាត់បង់ដោយសារយើងឡើយ

«បងប្អូនបានរងទុកតែមិនធ្វើឲ្យបាត់បង់ឡើយ ដោយព្រោះតែពួកយើងបានតាស់តឿនដល់បងប្អូន»។ នេះមានន័យថាទោះបីជាសំបុត្រនេះបានធ្វើឲ្យបងប្អូនមានទុក្ខព្រួយ តែបានប្រយោជន៍ពីសំបុត្រនេះដោយតែសំបុត្រនេះបានធ្វើឲ្យពួកគេបានប្រែចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះពួកយើងមិនបានធ្វើទុក្ខដល់បងប្អូនឡើយ» (សូមមើល៖ rc://*/ta/man/translate/figs-idiom)

ការទុក្ខព្រួយនៅក្នុងព្រះអង្គនឹងនាំឲ្យមានការប្រែចិត្ត ហើយបានទទួលសេចក្តីសង្គ្រោះ

ពាក្យថា «ការប្រែចិត្ត» អាចនឹងប្រើច្រើនដងដើម្បីបញ្ជាក់ពីទំនាក់ទំនងវាពីអ្វីនៅខាងមុខ និងអ្វីដែលខាងក្រោយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតការទុកព្រួយនៅក្នុងព្រះអង្គនាំឲ្យមានការប្រែចិត្ត ហើយការប្រែចិត្តនាំឲ្យមានការសង្គ្រោះ» (សូមមើល៖ rc://*/ta/man/translate/figs-ellipsis)

ដោយគ្មានការសោកស្តាយ

អាចមានន័យថា​ ១) សាវ័កប៉ូលមិនបានសោកស្តាយដែលធ្វើឲ្យពួកគេមានទុកព្រួយដោយព្រោះតែទុក្ខព្រួយបានធ្វើឲ្យគេទទួលបានប្រែចិត្ត និងការសង្រ្គោះ ឬ ២) អ្នករស់នៅទីក្រុងកូរិនថូសនឹងមិនសោកស្តាយដែលមានបទពិសោធន៍ទុក្ខព្រួយដោយព្រោះតែការនោះបាននាំឲ្យពួកគេបានប្រែចិត្ត ហើយការសង្គ្រោះ។

ប៉ុន្តែ ទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់

ទុក្ខព្រួយបែបនេះបាននាំឲ្យស្លាប់ ដោយព្រោះតែមិនបាននាំឲ្យមានការប្រែចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់ខាងវិញ្ញាណ» (សូមមើល៖ rc://*/ta/man/translate/figs-explicit)