km_tn/2co/07/05.md

2.9 KiB

ពេលយើងមកដល់ស្រុកម៉ាសេដូន

ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងលោកធីម៉ូថេ មិនមែនអ្នករស់នៅទីក្រុងកូរិនថូស ឬលោកទីតុសឡើយ។ (សូមមើល៖ rc://*/ta/man/translate/figs-exclusive)

រូបកាយរបស់យើងមិនបានសម្រាកឡើយ

ពាក្យាថា​ «រូបកាយ» សំដៅលើមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានសម្រាកឡើយ» ឬ «យើងនឿយហត់ខ្លាំងណាស់» (សូមមើល៖ rc://*/ta/man/translate/figs-synecdoche)

យើងបានជួបបញ្ហាគ្រប់ផ្លូវទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមានបទពិសោធន៍លើបញ្ហាគ្រប់ផ្លូវទាំងងស់» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

តាមរយៈការប៉ះទង្គិចផ្នែករូបកាយ ហើយធ្វើឲ្យមានការភ័យខ្លាចនៅខាងក្នុងយើង

ពាក្យថា «ផ្នែករូបកាយ» អាចមានន័យថា គឺ ១) «ផ្នែកខាងក្រៅនៃរូបកាយ»​ ឬ ២) «ផ្នែកខាងក្រៅនៃក្រុមជំនុំ។» ពាក្យាថា «ខាងក្នុង» សំដៅលើអារម្មណ៍ពីខាងក្នុងរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមរយៈការប៉ះទង្គិចជាមួយមនុស្សដទៃទៀត ហើយដោយតាមរយៈសេចក្តីភ័យខ្លាចនៅខាងក្នុងយើង» (សូមមើល​៖ rc://*/ta/man/translate/figs-explicit)

ក៏ឃើញថាបងប្អូនបានទទួលលោកទីតុសយ៉ាងល្អដែរ

សាវ៏កប៉ូលបានទទួលការកំសាន្តចិត្តពីការស្គាល់អ្នកទីក្រុងកូរិនថូស។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមរយៈការសិក្សាអីការកំសាន្តចិត្តដែលលោកទីតុសបានទទួលពីបងប្អុន» (សូមមើល៖ rc://*/ta/man/translate/figs-explicit)