km_tn/2co/07/02.md

4.5 KiB

ប្រយោគភ្ជាប់៖

អ្នករស់នៅទីក្រុងកូរិនថូសត្រូវបានដាស់តឿនអំពីអ្នកដឹកនាំផ្សេងទៀតដែលបានព្យាយាមចាប់យកពួកគេជាអ្នកជឿនៅទីក្រុងកូរិនថូសឲ្យដើរតាមពួកអ្នកដឹកនាំនោះ ដោយសាវ័កប៉ូលបានរំលឹកពួកគេ ពីរបៀបដែលលោកមានអារម្មណ៍ចំពោះពួកគេ។

សូមរៀបចំកន្លែងឲ្យយើងខ្ញុំផង!

នេះសំដៅថយក្រោយពីអ្វីដែលសាវ័កប៉ូលបានថ្លែងក្នុងជំពូក៦៖១១ អំពីពួកគេបើកដួងចិត្តចំពោះលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមរៀបចំកន្លែងឲ្យយើងខ្ញុំផងនៅក្នុងដួងចិត្តរបស់អ្នក» ឬ«ស្រលាញ់យើងខ្ញុំ និងទទួលយកយើងខ្ញុំ» (សូមមើល៖ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ខ្ញុំនិយាយដូច្នេះ មិនមែនផ្កោលទោសដល់បងប្អូនទេ

«ខ្ញុំមិនបាននិយាយចោទប្រកាន់បងប្អូនបានធ្វើខុសទេ» ពាក្យថា «ដូច្នេះ»សំដៅលើពាក្យដែលសាវ័កប៉ូលគ្រាន់តែនិយាយដែលមិនប៉ះពាល់ដល់អ្នកដទៃ។

បងប្អូនស្ថិតនៅក្នុងដួងចិត្តយើង

សាវ័កប៉ូលថ្លែងពីសេចក្តីស្រលាញ់យ៉ាងខ្លាំងពីលោក និងសហាការីរបស់លោកចំពោះអ្នករស់នៅទីក្រុងកូរិនថូសប្រៀបបានដូចជាពួកលោកបានរក្សាទុកពួកគេក្នុងដួងចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកជាមនុស្សសំណព្វរបស់ពួកយើង» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងនឹងស្លាប់រស់ជាមួយគ្នា

នេះមានន័យថា សាវ័កប៉ូលនិងសហការីរបស់លោកនៅតែបន្តស្រលាញ់អ្នករស់នៅទីក្រុងកូរិនថូសទោះបីមានឧបសគ្គអ្វីក៏ដោយ។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ទោះបីយើងរស់ ឬក៏យើងស្លាប់» (សូមមើល៖ rc://*/ta/man/translate/figs-idiom)

យើងនឹងស្លាប់

«យើង» រួមជាមួយនឹងអ្នកជឿនៅក្រុងកូរិនថូសទាំងអស់។ (សូមមើល៖ rc://*/ta/man/translate/figs-inclusive)

ខ្ញុំបានទទួលការកម្សាន្តចិត្ត

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបំពេញខ្ញុំឲ្យមានមានការកំសាន្តចិត្ត» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ខ្ញុំបានពោរពេញដោយអំណរ

សាវ័កប៉ូលថ្លែងពីសេចក្តីអំណរប្រៀបដូចជាទឹកដែលចាក់បំពេញរូបលោកឲ្យបានហូរហៀរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំពិតជាមានអំណរក្រៃលែង» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ទោះបីជាយើងមានការខ្វះខាតក៏ដោយ

«ទោះបីការទាំងនោះជាការលំបាករបស់យើងក៏ដោយ»