km_tn/2co/06/01.md

4.1 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានសង្ខេបពីរបៀបនៃការធ្វើការងារជាមួយគ្នាសម្រាប់ព្រះជាម្ចាស់ដែលត្រូវបានសន្មតថា។

ព័ត៌មានទូទៅៈ

ក្នុងខ២ សាវ័កប៉ូលបានដកស្រង់ចំណុចពីព្យាការីអេសាយ។

ធ្វើការជាមួយ

សាវ័កប៉ូលបានបញ្ជាក់ថា រូបលោក និងលោកធីម៉ូថេគឺធ្វើការជាមួយព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើការជាមួយនឹងព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-explicit)

យើងក៏សូមប្រាប់បងប្អូនកុំឲ្យទទួលព្រះគុណរបស់ព្រះជាម្ចាស់ ដោយគ្មានន័យឡើយ

សាវ័កប៉ូលបានសន្យាជាមួយនឹងពួកគេថានឹងឲ្យព្រះគុណដែលមានន័យសម្រាប់ជីវិតរបស់ពួកគេ។​ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់ស្រប។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងក៏សូមបងប្អូនប្រើប្រាស់ព្រះគុណដែលបានទទួលពីព្រះជាម្ចាស់» (សូមមើល៖ rc://*/ta/man/translate/figs-doublenegatives)

ដ្បិត ព្រះជាម្ចាស់មានបន្ទូលថា

«ដ្បិតព្រះអង្គមានបន្ទូលថា»។ នេះជាការណែនាំពីការដកស្រង់ចេញពីព្យាការីអេសាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិតព្រះជាម្ចាស់បានថ្លែងក្នុងខព្រះគម្ពីរ» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

មើល៍

ពាក្យថា​ «មើល៍» ចង់រំលឹកយើងឲ្យយកចិត្តទុកដាក់ ព័ត៌មានដែលអាចនឹងកើតឡើងភ្លាមៗ។

យើងមិនបានដាក់ភាពភ័យខ្លាចបាំងពីមុខរបស់អ្នករាល់គ្នាឡើយ

សាវ័កប៉ូលបានថ្លែងពី ការអ្វីមួយដែលរារាំងឲ្យមនុស្សពីការទុកចិត្តព្រះគ្រិស្ត ប្រៀបដូចជាផ្នែកមួយខាងសាច់ឈាមដែលមនុស្សបរាជ័យ និងដួលចុះ។ ការបកប្រែរបៀបផ្សេងទៀតៈ​ «យើងមិនចង់ធ្វើអ្វីមួយដែលរារាំងមនុស្សពីការជឿលើព្រះបន្ទូលរបស់យើង» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងមិនបានប្រាថ្នាឲ្យការងាររបស់យើង ត្រូវខូចឈ្មោះឡើយ

ពាក្យថា «ខូចឈ្មោះ» សំដៅលើប្រជាជនដែលនិយាយអាក្រក់ពីការងាររបស់សាវ័កប៉ូល។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនចង់ឲ្យនរណាម្នាក់និយាយអាក្រក់ពីការងាររបស់យើងឡើយ»​ (សូមមើល៖ rc://*/ta/man/translate/figs-activepassive)