km_tn/2co/05/16.md

2.0 KiB

ប្រយោគភ្ជាប់៖

ដោយព្រោះតែសេចក្តីស្រលាញ់ និងការសុគតរបស់ព្រះគ្រិស្ត យើងត្រូវបានជំនុំជំនះបែបមនុស្សឡើយ។ យើងត្រូវបានចាត់តាំងឲ្យបង្រៀនដល់អ្នកដទៃ របៀបរួបរួមគ្នាដោយសន្តិភាពជាមួយនិងព្រះជាម្ចាស់តាមរយៈការសុគតរបស់ព្រះគ្រិស្ត ហើយទទួលបានសេចក្តីសុចរិតរបស់ព្រះតាមរយៈព្រះគ្រិស្ត។

ដោយហេតុផលនេះ

នេះសំដៅលើអ្វីដែលសាវ័កប៉ូលបានថ្លែងពីការរស់នៅដើម្បីព្រះគ្រិស្តជំនួសឲ្យការរស់នៅដោយខ្លួនឯង»។

អ្នកនោះបានកើតជាថ្មី

សាវ័កប៉ូលបានថ្លែងពីអ្នកដែលជឿលើព្រះគ្រិស្ត ប្រៀបដូចជាព្រះបានបង្កើតសាជាថ្មី។ ការបកប្រែរបៀបផ្សេងទៀតៈ «គេជាមនុស្សថ្មី» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ការចាស់បានកន្លងផុតទៅ

ពាក្យថា​ «ការចាស់» សំដៅលើការដែលមនុស្សមានអត្តចរិតមុនពេលដែលពួកគេជឿលើព្រះគ្រិស្ត។

មើល

ពាក្យថា «មើល» រំលឹកយើងឲ្យយកចិត្តទុកដាក់លើការដែលកើតឡើងភ្លាមៗនោះ។