km_tn/2co/05/04.md

4.0 KiB

ក្នុងពេលដែលពួកយើងនៅក្នុងទីជម្រកនេះ

សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមរបស់យើងប្រៀបដូចជា «ជម្រក»។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ក្នុងទីជម្រកនេះ គឺតែងតែត្អូញត្អែរ

ពាក្យថា «ជម្រក» សំដៅលើ «ការនៅលើផែនដី ដែលយើងកំពុងរស់នៅ»។ ពាក្យថាត្អូញត្អែរ គឺជាសំលេងដែលមនុស្សបន្លឺសំលេងឡើងនៅពេលចង់បានអ្វីមួយដែលប្រសើរជាង។ សូមមើលការបកប្រែនេះក្នុងជំពូក ៥៖១។

មានបន្ទុកយ៉ាងធ្ងន់

សាវ័កប៉ូលសំដៅលើទុក្ខលំបាកនៃរូបកាយសាច់ឈាមដែលមានបទពិសោធន៍ប្រៀបដូចជា ការទាំងនោះជាបន្ទុកយ៉ាងធ្ងន់ដែលពិបាកទ្រាំបាន។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងមិនចង់ដោះរូបកាយនេះចេញឡើយ..........យើងចង់ឲ្យបានពាក់វិញ

សាវ័កប៉ូលថ្លែងពីរូបកាយប្រៀបដូចជាការស្លៀកពាក់។ ពាក្យថា «ដោះរូបកាយនេះចេញ» សំដៅលើ ការស្លាប់នៃរូបកាយសាច់ឈាម ចំណែក «ចង់ឲ្យបានពាក់វិញ» សំដៅលើការមានរូបកាយនៃការរស់ឡើងវិញដែលព្រះបានប្រទានឲ្យ។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដោះរូបកាយនេះចេញ

«រូបកាយដែលគ្មានសម្លៀកបំពាក់» ឬ «ដោយអាក្រាតកាយ»

ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ

សាវ័កប៉ូលថ្លែងពីជីវិតប្រៀបដូចជាសត្វដែលស៊ី «សាកសព»។ រូបកាយសាច់ឈាមនឹងស្លាប់បាត់ដោយជំនួសដោយរូបកាយនៃការរស់ឡើងវិញដែលអាចរស់នៅអស់កល្ប។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះជីវិតនេះលេបតែអ្វីដែលជាសេចក្តីស្លាប់» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ដែល​បានប្រទានដល់យើង ​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​ទុកនូវអ្វីដែលនឹងកើតឡើង

ព្រះវិញ្ញាណត្រូវបានថ្លែងប្រៀបដូចជាប្រាក់លោះសម្រាប់ជីវិតអស់កល្ប។ សូមមើលការបកប្រែដូចគ្នាក្នុងជំពូក១៖២១។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)