km_tn/2co/05/01.md

4.1 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលបានលើកឡើងពីភាពផ្ទុយគ្នារវាង រូបកាយលោកិយ៍ និងរូបកាយពីសា្ថនសួគ៍ដែលព្រះបានប្រទានពរដល់អ្នកជឿ។

បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ តែយើងនឹងបានអាគារមកពីព្រះជាម្ចាស់វិញ

សាវ័កប៉ូលបានថ្លែងពីរូបកាយសាច់ឈាមរបស់លោក ប្រៀបដូចជា«ការរស់នៅលើផែនដី» បណ្ណោះអាសន្ន ហើយរូបកាយដែលរស់ឡើងវិញដែលព្រះប្រទានប្រៀបដូចជា«អគារ»អចិន្ត្រៃយ៍ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើមនុស្សបំផ្លាញឲ្យខូចផែនដីនេះដែលយើងកំពុងរស់នៅ» ឬ «ប្រិសិនបើើមនុស្សសម្លាប់រូបកាយរបស់យើង» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

គឺជាផ្ទះដែលមិនបានធ្វើដោយដៃមនុស្ស

នេះសំដៅលើ «អាគារមកពីព្រះជាម្ចាស់» នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺផ្ទះដែលមនុស្សមិនអាចបង្កើតបានឡើយ» (សូមមើល៖ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-synecdoche]])

នៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ

ពាក្យថា «ជម្រក» សំដៅលើ «ការរស់នៅលើផែនដីដែលយើងរស់នៅ។» ពាក្យថា ថ្ងូរ គឺជាសំលេងរបស់មនុស្សបញ្ចេញនៅពេលមានបំណងចង់បានអ្វីមួយល្អ។

រង់ចាំ ដើម្បីឲ្យបានទៅនៅនិងផ្ទះដែលនៅស្ថានសួគ៌

ឃ្លាថា «ផ្ទះដែលនៅស្ថានសួគ៍» សំដៅលើ«អាគារដែលបានមកពីព្រះជាម្ចាស់»។ សាវ័កប៉ូលបានថ្លែងពីរូបកាយដែលរស់ឡើងវិញ ប្រៀបដូចជាអាគារ និងក្រណាត់ដែលមនុស្សអាចប្រាស្រ័យបាន។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

តាមរយៈក្តីរំពឹងនេះ

«គឺដោយក្តីរំពឹងរស់នៅលើស្ថានសួគ៌របស់យើង»

យើងនឹងមិនខ្វះខាត់និងអាក្រាតឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងមិនអាក្រាតឡើយ» ឬ «ព្រះជាម្ចាស់នឹងមិនស្វែងរកយើងដោយអាក្រាតកាយឡើយ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)