km_tn/2co/04/11.md

3.9 KiB

ពួកយើងដែលរស់នៅ គឺតែងតែនាំការសុគតរបស់ព្រះយេស៊ូទៅជាមួយក្នុង នៅក្នុងរូបកាយយើង

នាំការសុគតរបស់ព្រះយេស៊ូ បង្ហាញពីការស្ថិតនៅភាពគ្រោះថា្នក់នៃការស្លាប់ដោយព្រោះតែមានភាពស្មោះត្រង់នឹងព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រាប់ពួកយើងដែលមានជីវិត ព្រះជាម្ចាស់តែងតែនាំយើងឲ្យប្រឈមនឹងសេចក្តីស្លាប់ ដោយព្រោះតែយើងត្រូវបានចូលរួមជាមួយព្រះយេស៊ូ» (UDB) ឬ «មនុស្សតែងតែធ្វើឲ្យយើងដែលនៅមានជីវិតស្ថិតនៅក្នុងភាពគ្រោះថា្នក់នៃសេចក្តីស្លាប់ដោយព្រោះតែយើងបានចូលរួមជាមួយនឹងព្រះយេស៊ូ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ

ព្រះជាម្ចាស់ចង់ឲ្យជីវិតរប់សព្រះយេស៊ូត្រូវបានបង្ហាញក្នុងជីវិតរបស់យើង។ អាចមានន័យថា ១) «រូបកាយរបស់យើងនឹងរស់សាជាថ្មី ដោយព្រោះព្រះយេស៊ូមានព្រះជន្មរស់» (UDB) ឬ ២) ជីវិតបែបខាងវិញ្ញាណដែលព្រះយេស៊ូបានប្រទានឲ្យអាចនឹងត្រូវបានបង្ហាញក្នុងជីវិតរបស់យើងដែរ»។ សូមមើលពីរបៀបអ្នកបានបកប្រែក្នុងឃ្លានៃជំពូក៤៖៧។

ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះមនុស្សដទៃអាចឃើញពីជីវិតរបស់ព្រះយេស៊ូក្នុងរូបកាយរបស់យើង»។ សូមមើលពីរបៀបអ្នកបានបកប្រែក្នុងឃ្លានៃជំពូក៤៖៧។ (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

សេចក្តីស្លាប់គឺធ្វើការនៅក្នុងយើង ប៉ុន្តែ ជីវិតគឺបានធ្វើការបងប្អូនវិញដែរ

សាវ័កប៉ូលថ្លែងពីសេចក្តីស្លាប់ និងជីវិតប្រៀបដូចពួកគាត់ជាមនុស្សដែលធ្វើការ។ មានន័យថាពួកគេស្ថិតនៅស្ថានភាពគ្រោះថ្នាក់នៃសេចក្តីស្លាប់រូបកាយ​ដូច្នេះបានជាអ្នករស់នៅទីក្រុងកូរិនថូសមានជីវិតបែបខាងវិញ្ញាណ។ (សូមមើល៖ rc://*/ta/man/translate/figs-personification)