km_tn/2co/04/07.md

5.1 KiB
Raw Permalink Blame History

ប៉ុន្តែ ពួកយើងមាន

ពាក្យថា «យើង» សំដៅលើសាវ័កប៉ូល និងសហការីរបស់លោក ប៉ុន្តែមិនមែនអ្នកនៅក្រុងកូរិនថូសទេ។ (សូមមើល៖ rc://*/ta/man/translate/figs-exclusive)

ពួកយើងមានសម្បត្តិ ដែលនៅក្នុងឆ្នាំងដី

សាវ័កថ្លែងពីដំណឹងល្អដែលប្រៀបដូចជាសម្បត្តិ និងសាកសពរបស់ពួកគេប្រៀបដូចជាឆ្នាំងបែកបាក់ដែលធ្វើចេញពីដី។ ចង់បញ្ជាក់ឲ្យច្បាស់ថាពួកគេមានតម្លៃតូចបើប្រៀបធៀបជាមួយនឹងតម្លៃនៃដំណឹងល្អដែលពួកគេចែកចាយ។​ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា

«ដូច្នេះប្រជាជនបានដឹងច្បាស់» ឬ «ដូចនោះពួកគេបានដឹងយ៉ាងច្បាស់»

ពួកយើងត្រូវគេសង្កត់សង្កិនក្នុងគ្រប់ផ្លូវទាំងអស់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនធ្វើការសង្កត់សង្កិនពួកយើងគ្រប់វិធីទាំងអស់» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ពួកយើងត្រូវបានគេបៀតបៀន តែមិនត្រូវបានបោះបង់ចោលទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សបានបៀតបៀនយើង តែព្រះមិនបោះបង់យើងចោលទេ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

យើងត្រូវដួលចុះ ប៉ុន្តែ មិនបានវិនាសនោះទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សបានធ្វើឲ្យយើងដួលចុះ តែមិនបានធ្វើឲ្យយើងវិនាសទេ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

យើងត្រូវដួលចុះ

«ពួកយើងបានរងទុក្ខយ៉ាងវេទនា»

ពួកយើងតែងតែនាំយកសេចក្តីស្លាប់របស់ព្រះយេស៊ូនៅជាមួយនឹងរូបកាយជានិច្ច

សាវ័កប៉ូលបានថ្លែងពីការរងទុករបស់លោកប្រៀបដូចជាបទពិសោធន៍នៃការសុគតរបស់ព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកយើងតែងតែ សិ្ថតនៅក្នុងការលំបាកនៃសេចក្តីស្លាប់ ដូចព្រះយេស៊ូសុគតដែរ» (UDB) ឬ «យើងតែងតែរងទុកវេទនាក្នុងរបៀបដែលយើងមានបទពិសោធន៍នៃការសុគតរបស់ព្រះយេស៊ូ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ

អាចមានន័យថា ១) «រូបកាយរបស់យើងនឹងរស់ឡើងវិញ ដោយព្រោះតែព្រះយេស៊ូមានព្រះជន្មរស់» (UDB) ឬ​ ២) «ជីវិតខាងវិញ្ញាណដែលព្រះយស៊ូបានប្រទាន នឹងបង្ហាញនៅក្នុងរូបកាយរបស់យើងផងដែរ»។

ជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដទៃទៀតអាចឃើញជីវិតរបស់ព្រយេស៊ូនៅក្នុងរូបកាយរបស់យើង» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)