km_tn/2co/04/01.md

4.6 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលសរសេរពី ភាពស្មោះត្រង់របស់លោកក្នុងព័ន្ធកិច្ចរបស់លោកដែលបានអធិប្បាយពីព្រះគ្រីស្ត ដោយមិនលើកដម្កើងខ្លួន​ឯង។ លោកបង្ហាញពីការសុគត និងការរស់នៅរបស់ព្រះយេស៊ូក្នុងរបៀបដែលទ្រង់រស់នៅដូច្នេះជីវិតដែលធ្វើការដល់អ្នកជឿដែលរស់នៅក្រុងកូរិនថូស។

យើងមានការងារនេះ

ពាក្យថា «យើង» សំដៅលើ សាវ័កប៉ូល និងសហការីរបស់លោក តែមិនមែនអ្នកទីក្រុងកូរិនថូស។ (សូមមើល៖ rc://*/ta/man/translate/figs-exclusive)

ហើយយើងក៏បានទទួលនូវព្រះគុណផង

ឃ្លានេះបង្ហាញពីសាវ័កប៉ូល និងសហការីរបស់លោក«ដែលបំរើការងារព័ន្ធកិច្ចនេះ»។ ដែលជាអំណោយទានដែលព្រះបានប្រទានឲ្យពួកគេតាមរយៈព្រះគុណ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រោះព្រះអង្គបានបង្ហាញពីព្រះគុណ» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

យើងបានលះចោលផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំងផ្សេងទៀត

មានន័យថាសាវ័កប៉ូល និងសហការីរបស់លោកបដិសេធរាល់អំពើលាក់បាំង​ និងខ្មាសអៀននានា។ នោះមិនមានន័យថាពួកគាត់មិនបានធ្វើរឿងទាំងនេះពេលអតីតកាលឡើយ។

ផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំង

ពាក្យថា «លាក់បាំង» ពិព័ណនាពីអំពើដែល​ «ដែលគួរឲ្យខ្មាស»។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្លូវដែលគួរឲ្យខ្មាសដែលមនុស្សព្យាយាមលាក់បាំងពីពួកគេ» (សូមមើល៖ rc://*/ta/man/translate/figs-hendiadys)

រស់នៅដោយល្បិចកល

«រស់នៅដោយការបោកប្រាស់»

យើងមិនបានមិនភ្លេចក្នុងការហុចព្រះបន្ទូលរបស់ព្រះជាម្ចាស់

ឃ្លានេះប្រើគំនិតផ្ទុយពីរដង ដើម្បីបង្ហាញពីគំិនិតស្របមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងប្រើពាក្យរបស់ព្រះឲ្យបានត្រឹមត្រូវ» (សូមមើល៖ rc://*/ta/man/translate/figs-doublenegatives)

យើងបង្ហាញខ្លួនឯងទៅដល់មនសិការបស់មនុស្សគ្រប់គ្នា

មានន័យថាពួកគេផ្តល់ឲ្យសាក្ខីភាពគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗដែលបានលឺ សម្រេចចិត្តថាតើពួកគេធ្វើបានត្រឹមត្រូវ ឬខុស។​

នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់

នេះសំដៅលើព្រះវត្តមានរបស់ព្រះជាម្ចាស់។ ការស្គាល់ និងយល់ស្របនៃភាពត្រឹមត្រូវរបស់សាវ័ក​ប្រៀបដូចជាព្រះអង្គកំពុងទតមើលពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅចំពោះព្រះភក្ត្រ» ឬជាសាក្សីភាពរបស់ព្រះ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)