km_tn/2co/03/14.md

5.1 KiB

ប៉ុន្តែ គំនិតរបស់ពួកគេត្រូវបានបិទ

«ចិត្តរបស់ពួកគេរឹងរួស»។ ដែលសាវ័កប៉ូលបានថ្លែងពីចិត្តរបស់ជនជាតិអ៊ីស្រាអែលជាអ្វីដែលត្រូវបានបិទ ឬធ្វើឲ្យរឹងរួស។ ការបង្ហាញនេះមានន័យថាពួកគេមិនអាចយល់នូវអ្វីដែលពួកគេបានឃើញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជនជាតិអ៊ីស្រាអែលមិនអាចយល់សព្វបាន នៅអ្វីដែលពួកគេបានឃើញឡើយ»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

សូម្បីតែរហូតដល់សព្វថ្ងៃនេះ.........ទោះបីសព្វថ្ងៃនេះ

ឃ្លានេះសំដៅលើកាលដែលសាវ័កប៉ូលបានសរសេរសំបុត្រទៅអ្នកទីក្រុងកូរិនថូស។

ស្បៃនៅតែបាំងភ្នែកពួកគេដដែល ក្នុងការដែលគេអានគម្ពីរសម្ពន្ធមេត្រីចាស់

ដូចជាជនជាតិអ៊ីស្រាអែលដែលមិនអាចមើលឃើញពីសិរីរុងរឿងលើព្រះមុខលោកម៉ូសេ ដោយព្រោះមុខរបស់គាត់ត្រូវបានគ្របបាំងដោយស្បៃ ដែលជាស្បែខាងវិញ្ញាណដែលការពារមនុស្សពីការយល់ដឹងនៅពេលដែលពួកគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ការអានគម្ពីរសម្ពន្ធមេត្រីចាស់

«នៅពេលដែលមាននរណាម្នាក់បានអានពីគម្ពីរសម្ពន្ធមេត្រីចាស់» ឬនៅពេលដែលពួកគេបានលឺពីនរណាម្នាក់បានអានពីគម្ពីរសម្ពន្ធមេត្រីចាស់»។

វាមិនបានដោះចេញទេ ដោយសារតែព្រះគ្រិស្តទើបអាចដោះវាចេញបាន

ការប្រើ២ដងនៃពាក្យថា «វា» ​សំដៅទៅ​ «ស្បៃនៅតែបាំងភ្នែកពួកគេដដែល»។ ន័យម្យ៉ាងទៀត (ទម្រង់ស្រប) ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់ដែលអាចដកចេញស្បៃដែលបាំងភ្នែកពួកគេឡើយ ដោយព្រោះតែព្រះគ្រិស្ត ដែលអាចដកចេញបាន» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

នៅពេលដែលនរណាអានក្រឹត្យវិន័យរបស់លោកម៉ូសេ

ពាក្យថា «ម៉ូសេ» សំដៅលើច្បាប់ក្នុងគម្ពីរសញ្ញាចាស់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលនរណាម្នាក់បានអានក្រឹត្យវិន័យម៉ូសេ» (សូមមើល៖ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

ស្បៃនោះនៅតែបាំងដួងចិត្តរបស់គេ

ពាក្យថា «ដួងចិត្ត» សំដៅលើចិត្ត និងគំនិត។ ស្បៃខាងវិញ្ញាណនឹងគ្របបាំងដួងចិត្ត​ ដោយការពារពួកគេពីការយល់ដឹងពីគម្ពីរសម្ពន្ធមេត្រីចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្បៃដែលបាំងចិត្តរបស់គេ» (សូមមើល៖ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ស្បៃនោះនឹងត្រូវដកចេញ

មានន័យថា ពួកគេមានលទ្ធភាពក្នុងការយល់ដឹងបាន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានលើកស្បៃនោះចេញ» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)