km_tn/2co/03/09.md

4.5 KiB

ការបម្រើដោយនៃការកាត់ទោស

«ជាការបម្រើព័ន្ធកិច្ចនៃការផ្កោលទោស» នេះសំដៅលើច្បាប់បញ្ញាតិចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ ​«ការបម្រើព័ន្ធកិច្ចដែលផ្កោលទោសមនុស្សដោយព្រោះតែពឹងផ្អែកលើច្បាប់» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

ចុះបើកិច្ចការបម្រើខាងឯសេចក្ដីសុចរិតនឹងមានសិរីរុងរឿងប៉ុណ្ណាទៅ!

ពាក្យថា «ប៉ុណ្ណាទៅ» ជាការគូសបញ្ជាក់ថាឃ្លានេះគឺជាបង្ហាញ មិនមែនជាសំណួរឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «នោះការបម្រើខាងសេចក្តីសុចរិត នឹងទទួលបានសិរីរុងរឿងច្រើនឡើង»។ (សូមមើល៖ rc://*/ta/man/translate/figs-exclamations)

ការបម្រើខាង​ឯសេចក្តីសុចរិតនឹងមានសិរិរុងរឿង

សាវ័កប៉ូលបានថ្លែងពី​ «ការបម្រើខាងឯសេចក្តីសុចរិត» ដូចជាគោលបំណងមួយដែលបង្កើតបាន​ ឬពហុគុណគោលបំណងផ្សេងជាច្រើនទៀត។​ គាត់មានន័យថា «ការបម្រើខាងឯសេចក្តីសុចរិត» នឹងទទួលបានសិរីរុងរឿងច្រើនជាងដោយការប្រើច្បាប់ ដែលនឹងទទួលបានសិរិរុងរឿងផងដែរ។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

ការបម្រើខាងឯសេចក្តីសុចរិត

«ការបម្រើខាងសេចក្តីសុចរិត» នេះសំដៅទៅលើបទបញ្ញាតិថ្មី ដែលសាវ័កប៉ូលជាអ្នកបម្រើម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចដែលធ្វើឲ្យមនុស្សបានសុចរិតដោយព្រោះខាងវិញ្ញាណ» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ពី​ដើម ទៅ​ជា​លែង​មាន​សិរី​រុងរឿង...... ដោយ​ព្រោះ​សិរីរុងរឿង​ដែល​ប្រសើរ​ជាង​គឺនៅ​ពេល​នេះ

ក្នុងច្បាប់នៃគម្ពីរសញ្ញាចាស់ គឺលែងមានសិរីរុងរឿងប្រសិនបើប្រៀបធៀបជាមួយគម្ពីរសញ្ញាថ្មី ដែលមានសិរីរុងរឿងច្រើនជាង។

អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ពី​ដើម

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ច្បាប់ដែលព្រះអម្ចាស់បានបង្កើតសិរីរុងរឿងពីដើមមក» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

ក្នុងរបៀបនេះ

«នៅក្នុងវិធីនេះ»

អ្វីដែលកន្លងផុតទៅ

នេះសំដៅលើ «ការបម្រើដែលនាំឲ្យមានទោស» ដែលសាវ័កប៉ូលថ្លែង ប្រៀបដូចជាការដែលអាចនឹងសាបសូន្យបាត់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដែលប្រែក្លាយជាគ្មានប្រយោជន៍» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)