km_tn/2co/03/07.md

3.8 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូលប្រៀបធៀបពីការបាត់បង់សិរីល្អនៃសម្ពន្ធមេត្រីចាស់​ជាមួយនឹងភាពប្រសើរឡើង និងសេរីភាពនៃសម្ពន្ធមេត្រីថ្មី។ គាត់ប្រៀបធៀបរំនាំងនៃលោកម៉ូសេជាមួយនឹងសេចក្តីបើកបង្ហាញបច្ចុប្បន្ន។​ សម័យកាលលោកម៉ូសេគឺជារូបភាពដែលមិនមានភាពច្បាស់លាស់នឹងអ្វីដែលត្រូវបានបើកបង្ហាញនាបច្ចុប្បន្ន។

ឥឡូវនេះ ការបម្រើដែលនាំឲ្យស្លាប់...........មានសិរីល្អ

សាវ័កប៉ូលបានថ្លែងទោះបីជាច្បាប់នាំមកសេចក្តីស្លាប់ តែវានៅតែមានសិរិល្អ។​ (សូមមើល: rc://*/ta/man/translate/figs-irony)

ការបម្រើដែលនាំឲ្យ

«ព័ន្ធកិច្ចនៃសេចក្តីស្លាប់» សំដៅទៅលើច្បាប់គម្ពីសញ្ញាចាស់ដែលព្រះអង្គបានប្រទានឲ្យលោកម៉ូសេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព័ន្ធកិច្ចដែលនាំឲ្យស្លាប់ដោយព្រោះតែអាស្រ័យទៅលើច្បាប់» (សូមមើល៖ rc://*/ta/man/translate/figs-explicit)

ដែលបានចារឹកទុកជាអក្សរថ្ម

«ចារឹកទុកលើថ្មដោយការសរសេរ»។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះបានចារឹកនៅលើថ្មដោយការសរសេរ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មានសិរីល្អ

«ដែលមានសិរីល្អបរបូរណ៍»

នោះគឺដោយសាតែ

«ដោយព្រោះពួកគេមិនអាចមើល»

តើមានសិរីរុងរឿងច្រើនប៉ុណ្ណាទៅនៃការបម្រើដែលព្រះវិញ្ញាណធ្វើ?

សាវ័កប៉ូលសួរសំនួរនេះដើម្បីបញ្ជាក់ថា «ការបំរើខាងវិញ្ញាណ» ដែលមានសិរីល្អច្រើនជាង «ការបំរើខាងបង្កើត» ដោយថាការបំរើនាំឲ្យមានជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ការបំរើខាងវិញ្ញាណ នឹងបានសិរិល្អច្រើនជាង» (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

ការបំរើខាងវិញ្ញាណ

«ការបំរើព័ន្ធកិច្ចខាងវិញ្ញាណ»។ សំដៅលើបញ្ញាតិថ្មី ដែលសាវ័កប៉ូលជាអ្នកបំរើព័ន្ធកិច្ច។ ការបកប្រែរបៀបផ្សេងទៀតៈ «ការបំរើព័ន្ធកិច្ចនាំឲ្យមានជីវិតដោយព្រោះតែពឹងលើខាងវិញ្ញាណ» (សូមមើល: rc://*/ta/man/translate/figs-explicit)