km_tn/2co/03/01.md

8.0 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់៖

សាវ័កប៉ូលរំលឹកពួកគេថាលោកមិនបានអួត ដោយលោកប្រាប់ពួកគេថាអ្វីដែលលោកបានធ្វើតាមរយៈព្រះគ្រិស្ត។

តើយើងចាប់ផ្ដើមសរសើរតម្កើងខ្លួនយើងទៀតហើយឬ?

សាវ័កប៉ូលសួរសំណួរនេះ ដើម្បីបញ្ជាក់ថាពួកគេមិនបានអួតពីពួកគេឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានចាប់ផ្តើមសរសើរតម្កើងខ្លួនយើងឡើយ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

យើងមិនត្រូវការយកលិខិតណែនាំខ្លួនបង្ហាញទៅអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ តើមែនទេ?

សាវ័កប៉ូលបានថ្លែងពីការដើម្បីបង្ហាញថាជនជាតិកូរិនថូសបានដឹងច្បាស់ពីកេរ្តិ៍ឈ្មោះរបស់សាវ័កប៉ូល និងលោកធីម៉ូថេ។ សំណួរនេះបង្ហាញពីចំលើយផ្ទុយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនត្រូវការលិខិតណែនាំខ្លួនបង្ហាញអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ» (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

លិខិតណែនាំខ្លួន

លិខិតនេះដែលមនុស្សសរសេរដើម្បីណែនាំពី ឬផ្តល់ការឯកភាពរបស់ពួគគេពីនរណាម្នាក់។​

បងប្អូនអើយ បងប្អូនរាល់គ្នាហើយជាលិខិតណែនាំខ្លួនរបស់យើង

សាវ័កប៉ូលបានថ្លែងពីជនជាតិកូរិនថូស ព្រោះពួកគេជាលិខិតណែនាំខ្លួន។ ដែលពួកគាត់បានប្រែមកជាអ្នកមានជំនឿដែលឲ្យព័ន្ធកិច្ចរបស់លោកទៅកាន់អ្នកដទៃយកជាការបាន។​ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនអើយ បងប្អូនរាល់គ្នា គឺដូចជាលិខិតណែនាំខ្លួនរបស់យ់ើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដែលបានសរសេរនៅក្នុងដួងចិត្តយើង

ពាក្យថា «ដួងចិត្ត» ទីនេះសំដៅលើគំនិត និងអារម្មណ៍។ អាចមានន័យថា ១) សាវ័កប៉ូល និងសហការីរបស់លោកបានដឹងច្បាស់ពីជនជាតិកូរិនថូសដែលជាលិខិតណែនាំខ្លួនរបស់ពួកគេ ឬ ២) សាវ័កប៉ូល និងសហការីរបស់លោកយកចិត្តទុកខ្លាំងសម្រាប់ជនជាតិកូរិនថូស។

ដែលបានសរសេរនៅក្នុងដួងចិត្តយើង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មជាមួយ «ព្រះគ្រិស្ត»ដែលដាក់ជាប្រធានបទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះគ្រិស្តបានសរសេរនៅក្នុងដួងចិត្តយើង» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

បានទទួលស្គាល់ និងបានអានដោយមនុស្សគ្រប់គ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នាអាចស្គាល់ និងអានបាន» (សូមមើល៖ rc://*/ta/man/translate/figs-activepassive)

បងប្អូនគឺជាសំបុត្រលិខិតរបស់ព្រះគ្រិស្ត

សាវ័កប៉ូលបានបញ្ជាក់ថាព្រះគ្រិស្ត ដែលជាអ្នកសរសេរសំបុត្រនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «បងប្អូនជាសំបុត្រដែលព្រះគ្រិស្តបានសរសេរ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ដែលយើងបានរៀបចំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងបានរៀបចំ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ.....ឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ

សាវ័កប៉ូលបានបញ្ជាក់ថាជនជាតិកូរិនថូសគឺជាលិខិតខាងវិញ្ញាណ មិនមែនជាលិខិតដែលមនុស្សសរសេរដោយផ្នែកនៃរាងកាយឡើយ។

លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ តែបានសរសេរឡើងដោយព្រះវិញ្ញាណដ៏រស់របស់ព្រះជាម្ចាស់វិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «លិខិតនោះមិនមែនជាសំបុត្រដែលមនុស្សសរសេរដោយទឹកខ្មៅ តែជាលិខិតដែលព្រះវិញ្ញាណដ៏រស់បានសរសេរ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-ellipsis]])

លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែជាលិខិតដែលបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-ellipsis]])

លិខិតនៃដួងចិត្តមនុស្ស

សាវ័កប៉ូលបានថ្លែងពីដួងចិត្តរបស់ពួកគេ ប្រៀបដូចជាបន្ទះថ្ម ឬដីឥដ្ឋដែលរាបស្មើរដែលមនុស្សត្រូវបានសរសេរចារលើលិខិត។ (សូមមើល៖ rc://*/ta/man/translate/figs-metaphor)