km_tn/2co/02/12.md

2.1 KiB

ប្រយោគភ្ជាប់៖

សាវ័កប៉ូល លើកទឹកចិត្តដល់អ្នកមានជំនឿក្នុងក្រុងកូរិនថូស ដោយប្រាប់ពីឱកាសដែលគាត់អាចអធិប្បាយពីដំណឹងល្អ ក្នុងក្រុងទ្រអាស និងស្រុកម៉ាសេដូន។

ព្រះអម្ចាស់បានបើកទ្វារក្រុងចំហរឲ្យខ្ញុំ.....ដើម្បីប្រកាសដំណឹងល្អ

សាវ័កប៉ូលបាននិយាយពីឱកាសដែលគាត់អាចប្រកាសពីដំណឹងល្អតាមរយៈទ្វារក្រុងដែលត្រូវបានអនុញ្ញាតឲ្យរូបលោកបានឆ្លងកាត់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ​ «ព្រះជាម្ចាស់បានបើកទ្វារក្រុងមកខ្ញុំ ....ដើម្បីប្រកាសដំណឹងល្អ» ឬព្រះអម្ចាស់បានផ្តល់ឱកាសឲ្យខ្ញុំ....ដើម្បីប្រកាសដំណឹងល្អ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ខ្ញុំគ្មានសន្តិភាពទេ

«ចិត្តរបស់ខ្ញុំមានបញ្ហា»​ ឬ «ខ្ញុំមានក្តីបារម្មណ៍»

លោកទីតុសជាបងប្អូនរបស់ខ្ញុំ

សាវ័កប៉ូលបានហៅលោកទីតុសជាបងប្អូនខាងវិញ្ញាណ។

ទើបខ្ញុំចាកចេញពីពួកគេ

«ដូច្នេះខ្ញុំចាកចេញពីប្រជាជនទីក្រុងទ្រអាស»